អាស៊ីសេរី៖
គណៈកម្មការអ្នកច្បាប់អន្តរជាតិ (International Commission of Jurists-ICJ)
នៅថ្ងៃទី១៣ ខែកក្កដា អំពាវនាវរដ្ឋាភិបាលបើកការស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត
កែម ឡី ឲ្យឆាប់រហ័ស មិនលម្អៀង និងមានប្រសិទ្ធភាព
ដើម្បីស្វែងរកអ្នកដែលពាក់ព័ន្ធយកមកផ្ដន្ទាទោស។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់អន្តរជាតិនៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ
លោក ឃីងស្លី អាប៊ត (Kingsley Abbott) ថ្លែងថា «លោក កែម ឡី
ដែលជាអ្នកវិភាគនយោបាយ និងសកម្មជនការពារសិទ្ធិមនុស្សដ៏លេចធ្លោម្នាក់
ត្រូវបានគេធ្វើឃាតខណៈមានការចាប់ខ្លួនសង្គមស៊ីវិល
និងអ្នកនយោបាយបក្សប្រឆាំង»។
លោកបន្តថា «ក្នុងបរិបទនៃប្រវត្តិវប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍របស់កម្ពុជា ដែលត្រូវបានគេចោទប្រកាន់ថាពាក់ព័ន្ធនឹងឃាតកម្មនយោបាយ ហើយបើទោះបីជាជនសង្ស័យត្រូវគេចាប់ដាក់ពន្ធនាគារក៏ដោយ អាជ្ញាធរត្រូវបន្តស៊ើបអង្កេតដោយតម្លាភាព និងវិធីសាស្ត្រត្រឹមត្រូវ រហូតដល់អស់លទ្ធភាព និងសមត្ថភាព»។
គណៈកម្មការអ្នកច្បាប់អន្តរជាតិ ផ្តល់យោបល់ថា ខណៈកម្ពុជា ខ្វះសមត្ថភាពស៊ើបអង្កេត កម្ពុជា គួរស្វែងរកជំនួយបច្ចេកទេសពីបរទេសដែលមានជំនាញខាងវិភាគវីដេអូកាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធទិន្នន័យទំនាក់ទំនង អង្កេត និងការធ្វើកោសល្យវិច័យរាងកាយលោក កែម ឡី ទីកន្លែងកើតហេតុ និងរថយន្ត ដែលមានសារសំខាន់អាចជួយកំណត់អត្តសញ្ញាណ និងសកម្មភាពរបស់ឧក្រិដ្ឋជន និងដើម្បីដឹងថា តើគេប្រព្រឹត្តតែម្នាក់ឯង ឬផ្សំគំនិតជាមួយអ្នកដទៃ។
គណៈកម្មការអ្នកច្បាប់អន្តរជាតិ ក៏ស្នើឲ្យអាជ្ញាធរកម្ពុជា ធានាថា រាល់អ្នកស៊ើបអង្កេត និងចៅក្រមស៊ើបអង្កេត ត្រូវតែឯករាជ្យ និងមិនលម្អៀង គ្មានរងឥទ្ធិពលអ្វីទាំងអស់ ហើយមានសេរីភាពពេញលេញក្នុងការស៊ើបអង្កេតដោយគ្មានការគំរាមកំហែង ធ្វើបាប ការបន្ទច់បង្អាក់ ឬការជ្រៀតជ្រែក។
មួយទៀតនោះ ដំណើរស៊ើបអង្កេត និងលទ្ធផល ត្រូវតែបង្ហាញដោយតម្លាភាព និងបើកទូលាយឲ្យគ្រួសារជនរងគ្រោះ និងសាធារណជនពិនិត្យមើល។
គណៈកម្មការអ្នកច្បាប់អន្តរជាតិ បន្ថែមថា អាជ្ញាធរត្រូវការពារសិទ្ធិគ្រួសារជនរងគ្រោះ ដោយធានាថាគ្រួសារលោក កែម ឡី ទទួលបានព័ត៌មានទៀងទាត់អំពីដំណើរការនៃការស៊ើបអង្កេត និងទទួលបាននូវរាល់ជំនួយ និងការគាំទ្រ។
លើសពីនេះ គណៈកម្មការអ្នកច្បាប់អន្តរជាតិ ក៏អំពាវនាវឲ្យអាជ្ញាធរការពារគ្រួសារជនរងគ្រោះ និងជនទាំងឡាយណាពីការគំរាម ឬទណ្ឌកម្ម ពេលសហការចូលរួមដំណើរការស៊ើបអង្កេត៕