កុមារា ម្នាក់រស់នៅក្នុងរដ្ឋ Tennessee
សហរដ្ឋអាមេរិកបានចំណាយប្រាក់ឧបត្ថម្ភរបស់ខ្លួនយកមកទិញសៀវភៅ
ជាច្រើនក្បាល ដើម្បីឧបត្ថម្ភដល់ពន្ធនាគារនៅក្នុងតំបន់មួយ
ហើយបណ្ណាល័យក្នុងពន្ធនាគារក៏សង្ឃឹមដែរថា
សៀវភៅទាំងអស់នោះនឹងអាចជួយឲ្យអ្នកទោសផ្លាស់ប្ដូរជីវិតរបស់ពួក
គេជាថ្មីឡើងវិញបាន។
កុមារា ធ្លាប់មានសមាជិកគ្រួសារ ជាប់ក្នុងពន្ធនាគារTyler Fugett វ័យទើប ៩ឆ្នាំរូបនេះបានបង្ហាញឲ្យដឹងកាលពីប៉ុន្មានសប្ដាហ៍មុននៅតំបន់ Montgomery County Sheriff ថា គេនឹងរៀបចំឧបត្ថម្ភសៀវភៅជាង ១០០ ក្បាលដល់ពន្ធនាគារ។
Fugett ដែលធ្លាប់មានសមាជិកគ្រួសារ ជាប់ក្នុងពន្ធនាគារដែរ បាននិយាយថា៖ «ពេលដែលខ្ញុំបានគិតពីរឿងអ្វីមួយដែលមិនល្អ ខ្ញុំចូលចិត្ដអានសៀវភៅ ដូច្នេះហើយបានជាខ្ញុំចង់ទិញសៀវភៅដើម្បីពួកគេ»។
កុមារា រូបនេះបានប្រាប់ទៅម្ដាយរបស់គេថា ខ្លួនចង់ជួយដល់អ្នកដែលជួបពន្ធនាគារទាំាងនោះ ឲ្យជៀសផុតពីភាពតប់ប្រម៉ល់ ដោយជំនួសមកការស្វែងរកវិធីថ្មីមួយសម្រាប់ជីវិតទៅខាងមុខវិញ។
Tyler ថា៖ «ប្រសិនបើអ្នកជាប់ពន្ធនាគារបានអានសៀវភៅ ពួកគេនឹងមិនមានពេលដើម្បីគិតពីការនាំគ្នាទៅធ្វើទង្វើរអាក្រក់ ទៀតនោះទេ នៅពេលដែលពួកគេចេញពីទីនោះ។ ប្រហែលជាពួកគេ អាចរកឃើញចំណុចណាមួយចេញពីការអានទាំងនោះ ដើម្បីប្រែក្លាយជាមនុស្សដ៏ប្រសើរមួយរូប»។
មន្រ្ដីពន្ធនាគារម្នាក់បានទទួលយកការឧបត្ថម្ភសៀវភៅទាំងនោះ ជាមួយនឹងការបើកទូលាយនៅបំណងផងដែរ។
លោក Sandra Brandon មន្រ្ដីពន្ធនាគារនៅ Montgomery បានលើកឡើងថា៖ «ពន្ធនាគាររបស់ពួកយើង មិនមានថវិការដើម្បី ជួយពួកគេច្រើនចំពោះអនាគតនោះទេ។ យើងរីករាយណាស់ចំពោះការឧបត្ថម្ភ ១០០ ភាគរយនេះ»៕