ប្រធានមន្ទីរសន្តិសុខស២១ឬគុកទួលស្លែងលោក កាំង ហ្កេកអ៊ាវ ហៅឌុច
បានថ្លែងប្រាប់អង្គជំនុំជម្រះនៃសាលាក្តីខ្មែរក្រហមថាកម្ពុជាប្រជាធិបតេយ្យយល់ថាប្រទេសវៀតណាមមានបំណងក្នុងការឈ្លានពានកម្ពុជាដោយចង់ដាក់កម្ពុជាចូលជាសហព័ន្ធឥណ្ឌូចិនក្នុងរបបគ្រប់គ្រងតែមួយ។
សហព័ន្ធឥណ្ឌូចិនមានបីប្រទេសគឺកម្ពុជា វៀតណាម និងឡាវ។
ក្នុងការផ្តល់សក្ខីកម្មលើកទី៧នៅថ្ងៃនេះ ឌុច ថានៅដើមឆ្នាំ១៩៧៨ លោក នួន ជា
បានបញ្ជាឲ្យលោកថតសម្លេងនូវចម្លើយនៃអ្នកទោសដែលជាទាហានវៀតណាម
ដើម្បីផ្សាយក្នុងវិទ្យុនៃរបបកម្ពុជាប្រជាធិបតេយ្យពីគោលបំណងរបស់ប្រទេសវៀតណាមក្នុងការបញ្ជូលកម្ពុជាជាសហព័ន្ធឥណ្ឌូចិន។
លោកបញ្ជាក់ថា៖ “ពូ នួន
នេះមានប្រសាសន៍នឹងវាទូទៅថាទាហានយួនគេបញ្ជូនមកមិត្តហើយណា
ចាប់ផ្តើមសួរទៅយកចម្លើយវាផ្សាយក្នុងវិទ្យុអំពីយួនឈ្លានពានកម្ពុជាលេបកម្ពុជា
ហើយប្រុងកសាងតំបន់សហព័ន្ធឥណូចិន។ …
សួរទាហានយួនសួរចម្លើយពីរឿងផ្សេងៗអត់ប្រយោជន៍បានការប្រយោជន៍អី។
ដូច្នេះសំណួរដែលមានប្រយោជន៍សួរថាមេហែង បក្សហែង
មានបញ្ជាឲ្យមកឈ្លានពានដីខ្មែរបំណងអី? សួរតែប៉ុណ្ណឹង
ដើម្បីផ្សាយចិញ្ច្រាំរឿងនេះឲ្យសកលលោកជ្រាប”។
ក្នុងការធ្វើជាសក្ខីកម្មរបស់ ឌុច
នៅថ្ងៃនេះលោកក៏បានបន្តបដិសេធពីវិធីធ្វើទារុណកម្មដែលមាននៅស២១និងចម្លើយរបស់អ្នកបកប្រែវៀតណាមនៅស២១
លោក ផា ថាចាន់ ថាជាគោលគំនិតរបស់ទីក្រុងហាណូយ។
លោកថា៖ “កិច្ចសម្ភាសន៍របស់គាត់(ផា
ថាច័ន្ទ) វាមានគោលគំនិតមួយជាគោលគំនិតនយោបាយដោះស្រាយឲ្យវៀតណាម
ដោះស្រាយឲ្យយួន ហើយគោលគំនិតមូយទៀតបំផ្លើសទារុណកម្មដែលធ្វើទៅលើគាត់។
គ្រប់ម៉ាកទាំងអស់
ខ្ញុំសុំបញ្ចាក់ថាជំនាន់គាត់នោះគ្មានអារឿងជ្រលក់ទឹកទៅក្នុងប្រអប់ដូចគាត់ឲ្យគេធ្វើហើយយកទៅដាក់តាំងក្នុងទួលស្លែងនោះទេ
អត់ទេ។ … ខ្លឹមដែល ផា ថាចាន់ និយាយនេះគឺគាត់កាន់ជើងពួកមកពីហាណូយ
និយាយឲ្យចំគឺគាត់កាន់ជើងផែនហូជីមិញក្នុងការលេបយកកម្ពុជា
យកកម្ពុជាធ្វើជារណបរបស់ខ្លួន”។
ក្នុងសវនាការកាលពីថ្ងៃទី២៦ ខែមេសា លោក នួន ជា
បានថ្លែងថាចាប់ពីឆ្នាំ១៩៧៥វៀតណាមបានឈ្លានពានប្រទេសកម្ពុជាជាបន្តបន្ទាប់ទាំងដែនទឹកនិងគោក។
លោករៀបរាប់ថាកាលពីដើមខែឧសភា១៩៧៥
កងទ័ពវៀតណាមបានឈ្លានពានតាមបរិវេណឆ្នេរសមុទ្រតាមខេត្តកំពតនិងនៅថ្ងៃទី៨ខែឧសភា
កងទ័ពវៀតណាមឈ្លានពានចូលដីខ្មែរនៅជាប់ព្រំដែនខេត្តតៃនីងនៃប្រទេសវៀតណាម។ លោក
នួន ជា
បន្តថាកងទ័ពវៀតណាមថែមទាំងបានឈ្លានពានកោះពូលាវ៉ៃរហូតដល់កងទ័ពវៀតណាមបានរឹបយកមូលដ្ឋានខ្មែរនៅកោះពូលាវ៉ៃ
តែលោកថាក្រោយមកវៀតណាមសុខចិត្តប្រគល់កោះនោះមកឲ្យកម្ពុជាវិញ។
អតីតបងធំទី២នៃរបបខ្មែរក្រហមរូបនេះឲ្យដឹងទៀតថាវៀតណាមបានបញ្ជូនខ្មែរដែលរស់នៅវៀតណាមតាំងពីឆ្នាំ១៩៥៤មកកម្ពុជាវិញ
ដែលលោកថាពេលនោះវៀតណាមមានផែនការផ្តួលរំលំកម្ពុជាប្រជាធិបតេយ្យ។
លោកបញ្ជាក់ថាក្នុងខែឧសភា
ឆ្នាំ១៩៧៦មានការប្រជុំមួយរវាងខ្មែរនិងវៀតណាមហើយថាខាងវៀតណាមមិនព្រមទទួលស្គាល់ខ្សែព្រំដែនប៊្រីវីយ៉េរបស់បារាំងនោះទេ។
លោក នួន ជា
បញ្ជាក់ថាវៀតណាមបានព្យាយាមឈ្លានពាននិងគម្រោងធ្វើរដ្ឋប្រហារកម្ពុជាប្រជាធិបតេយ្យជាបន្តបន្ទាប់
តាមរយៈការបញ្ជូនកងទ័ពឈ្លានពានចូលកម្ពុជាតាមខេត្តដែលជាប់វៀតណាម។
លោកថាកម្ពុជាប្រកាសកាត់ទូតជាមួយវៀតណាមដោយសារ”នយោបាយឈ្លានពានវាតទីកម្ពុជារបស់វៀតណាម”។
អ្នកជំនាញលោក អាឡិច ហ៊ិនតុន (Alex Hinton) ដែលជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “ហេតុអ្វីគេសម្លាប់មនុស្ស”
បោះពុម្ភក្នុងឆ្នាំ២០០៤ដែលសៀវភៅនោះនិយាយអំពីការសម្លាប់មនុស្សនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យធ្លាប់បានប្រាប់អង្គជំនុំជម្រះថាខ្មែរក្រហមបញ្ជូនជនជាតិវៀតណាមប្រមាណ២សែន៥ម៉ឺននាក់ចេញពីប្រទេសកម្ពុជា
ហើយរួមនឹងការសម្លាប់ផងដែរនោះ។
លោកបន្តថាការបញ្ជូននេះដោយសារកត្ដាប្រវត្ដិសាស្ដ្ររវាងប្រទេសកម្ពុជានិងវៀតណាម
ដែលធ្វើឲ្យប្រជាជនខ្មែរមានការខឹងសម្បារនិងមិនចូលចិត្តជនជាតិវៀតណាម។
លោក ហ៊ិនតុន
ឲ្យដឹងទៀតថាក្នុងប្រវត្ដិសាស្ដ្រកម្ពុជាក្រោយពេលអាណានិគមនិយមបារាំងវៀតណាមបានរំលោភបំពានដែនអធិបតេយ្យភាពនៅលើទឹកដីកម្ពុជាជាបន្ដបន្ទាប់ហើយបានធ្វើបាបជនជាតិខ្មែរជាហូរហែ
ដូចជាក្នុងរឿងដាំតែអុងជាដើម។
លោកបញ្ជាក់ថាកត្ដាទាំងនេះហើយនាំឲ្យមានការជំរុញឲ្យខ្មែរក្រហមខឹងសម្បានឹងជនជាតិវៀតណាមទាំងនោះ។
បើតាមសាក្សីជំនាញមានរឿងរ៉ាវប្រវត្ដិសាស្ដ្រយ៉ាងច្រើនដែលធ្វើឲ្យជនជាតិខ្មែរស្អប់ជនជាតិវៀតណាម ហើយពួកគេតែងហៅវៀតណាមថាជា ”យួន”។ អ្នកជំនាញរូបនេះបន្ថែមថានៅក្នុងសម័យ លន់ នល់ ជនជាតិវៀតណាមចំនួនប្រហែល ៤សែននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា៕
ឌុច ថារៀតណាមមានបំណងដាក់កម្ពុជាចូលក្នុងសហព័ន្ធឥណ្ឌូចិន
on
-
Tagged as: ព័ត៌មានជាតិ
About Unknown
Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
Popular Posts
-
នៅក្នុងអត្ថបទមួយក្រោមចំនងជើងថា " ហេតុអ្វីបុគ្គលិកធ្វើការមិនបានយូរ? " នេះមិនមែនជាប្រធានបទថ្មី ហើយក៏មិនមែនមិនធ្លាប់ឮដែរ។ ប៉ុន្ដែចុះហ...
-
ជាផ្លូវការ លោក ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា ដែលកាន់អំណាចជានាយករដ្ឋមន្ត្រី តាំងពីជាង៣ទសវត្សន៍មកហើយនោះ បានប្រកាសពីចំណូលរបស់ខ្ល...
-
អំពើឈ្លានពានរបស់យួនមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីខ្មែរ គឺជារឿងដែលមិនអាចបិទបាំងបានទេ ហើយនៅទីបំផុតអនុរដ្ឋមន្ត្រីការបរទេសយ...
-
ដកស្រង់ពីការអត្ថាធិប្បាយរប ស់ខ្ញំុ ចុះផ្សាយក្នុងកាសែត "ខេមបូឌា ដេលី" ចេញថ្ងៃនេះ ៖ "គណបក្សប្រជាជនកម្ពុជា ចាំមើលប្រតិកម...
-
ក្រោយពីឃាតកម្ម លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគ សង្គមនិងនយោបាយ ដ៍ល្បីឈ្មោះមួយរូប នៅកណ្តាលក្រុងភ្នំពេញ បានធ្វើអោយ មហាជនជាច្រើន មានការចាប់អារ...
-
ពេលប្រិយមិត្តចង់ទិញរថយន្តមួយទឹក ប្រិយមិត្តតែងតែរកមនុស្សដែលមានជំនាញ និងមានបទពិសោធន៍ដែលគេដឹងពីរថយន្តអោយជួយមើលឲ្យ...
-
រយៈពេល ៤ថ្ងៃជាប់ៗគ្នានេះ ទាំងមន្ត្រីប៉ូលិសមកពីក្រសួងមហាផ្ទៃ ទាំងប៉ូលិសនៃស្នងការនគរបាលខេត្តសៀមរាប ព្រមទាំងប៉ូលិសនៃអធិ...
-
កុមារា ម្នាក់រស់នៅក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិកបានចំណាយប្រាក់ឧបត្ថម្ភរបស់ខ្លួនយកមកទិញសៀវភៅ ជាច្រើនក្បាល ដើម្ប...
-
ប្រធានមន្ទីរសន្តិសុខស២១ឬគុកទួលស្លែងលោក កាំង ហ្កេកអ៊ាវ ហៅឌុច បានថ្លែងប្រាប់អង្គជំនុំជម្រះនៃសាលាក្តីខ្មែរក្រហមថាកម្ពុជាប្រជាធិបតេយ្យយល់ថាប្...
© 2016 i-man-khmer. Converted by Mr. Chean Bloggertheme9
Powered by Blogger.