បុរស​ឥណ្ឌា​ល្បី​ពាក់​មាស​ស្រោច​ខ្លួន​​​ ​ត្រូវ​គេ​សម្លាប់​​​​​​ថ្ងៃ​នេះ

on -


បុរសជនជាតិឥណ្ឌាអាយុ ៤៤ឆ្នាំ លោក Dattatray Phuge មានរហស្សនាមបុរសអាវមាស ឬ Gold Shirt Man ល្បីពាក់ខ្សែក ខ្សែដៃ ចិញ្ចៀន និងអាវមាសស្រោចខ្លួន ត្រូវគេសម្លាប់នៅពីមុខកូនប្រុសនៅព្រឹកថ្ងៃសុក្រនេះ។
ក្រោយកើតហេតុ ប៉ូលិសឥណ្ឌាបានចាប់ខ្លួនមនុស្ស ៤នាក់ពាក់ព័ន្ធនឹងឃាតកម្មនេះ រួមទាំងក្មួយប្រុសរបស់គាត់ម្នាក់ផង។ លោក Phuge គឺជាអ្នកជំនួញមួយរូប ដែលបានប្រមូលប្រាក់ពីអ្នកវិនិយោគជាច្រើននាក់ ហើយកំពុងជាប់បណ្ដឹងព្រហ្មទណ្ឌមួយថែមទៀត។ អ្នកវិនិយោគខ្លះបានត្អូញត្អែរពីភាពមិនប្រក្រតីនៃការប្រមូលប្រាក់ ហើយប៉ូលិសបានដាក់ការសង្ស័យលើអ្នកទាំងនោះ នៅពីក្រោយឃាតកម្មគិតទុកជាមុនដែរ។
ប៉ូលិសនិយាយថា Phuge ត្រូវបានគេវាយនៅកណ្ដាលវាលរហូតដល់ស្លាប់ជាមួយដុំថ្ម និងអាវុធមុតស្រួច។ លោក និងកូនប្រុសត្រូវបានជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យផ្សេងទៀត អញ្ជើញឲ្យទៅចូលរួមពីធីខួបកំណើតមួយ រួចគេធ្វើសកម្មភាពសម្លាប់តែម្ដង។ ប្រភពដដែលបន្ថែមថា មុនកើតហេតុ Phuge ធ្លាប់មានជម្លោះជាមួយអ្នករកស៊ី ៨ទៅ១០ថ្ងៃកន្លងទៅហើយ។
គួររម្លឹកថា រូបថតរបស់ Phuge លើកដំបូងត្រូវបានចែកចាយលើប្រព័ន្ធផ្សព្វផ្សាយ គឺលោកបានពាក់អាវផលិតពីមាស ២២ការ៉ាត់ និងទម្ងន់ ៣,៥គីឡូក្រាម កាលពី ៣ឆ្នាំមុន ពេលនោះបានទាក់ទាញចំណាប់អារម្មណ៍មនុស្សស្ទើរទូទាំងពិភពលោកតែម្ដង៕





Tagged as:
Unknown About Unknown

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

© 2016 i-man-khmer. Converted by Mr. Chean
Powered by Blogger.