ភ្នំពេញៈ
ព្រះតេជគុណមួយអង្គដែលត្រូវបានសាធារណជនស្គាល់ថាជាមិត្ត
ស្និទ្ធស្នាល និងជាដៃគូពិភាក្សារឿងព្រៃឈើជាមួយលោកបណ្ឌិត កែម ឡី
ដែលត្រូវបានឃាតករបាញ់សម្លាប់នាពេលថ្មីៗនេះអះអាងថាព្រះអង្គ
ត្រូវបានជនមិនស្គាល់មុខមួយក្រុមតាមដានគំរាមកំហែងខណៈដែល
ព្រះអង្គនិមន្តទៅស្ថានទូតមួយនៅក្នុងរាជធានីភ្នំពេញ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលជាមិត្តស្និទ្ធស្នាលនឹងលោក កែម ឡី ក្នុងការពិភាក្សាវិធីសាស្ត្រថែទាំងបរិស្ថានបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថាកាលពីថ្ងៃទី ១៣ មានជនមិនស្គាល់មុខមួយក្រុមប្រមាណ ៥ នាក់បានតាមដានព្រះអង្គទៅដល់ស្ថានទូតមួយក្នុងរាជធានីភ្នំពេញ។
ព្រះតេជគុណមានសង្ឃដីកាថា៖ «ដោយយើងដឹងថាមានមនុស្សច្រើនបានតាមដានយើងពីក្រោយទើបព្យាយាម សម្រុកចូលក្នុងស្ថានទូតតែម្តងគេតាមរហូតជាប្រចាំ អាត្មាមិនខ្វល់ទេតាមអីតាមទៅតែអាត្មាសុំលាក់អាថ៌កំបាំងថាទៅ ស្ថានទូតណា»។ ព្រះតេជគុណបន្តថានឹងស្នាក់នៅក្នុងប្រទេសកម្ពុជាបើទោះដឹងថាមាន គេតាមគំរាមកំហែង។
ព្រះអង្គថា៖ «យើងបានដឹងខ្លួនដែរមុននឹងសម្លាប់ កែម ឡី យើងបាននិយាយគ្នាល្ងាចថ្ងៃទី ៧ ថាគេមិនទុកយើងយូរទេគេនឹងសម្លាប់ហើយប៉ុន្តែយើងអត់មានជម្រើស មិនដឹងទៅណាព្រោះនេះជាប្រទេសយើងត្រូវតែខំប្រឹងធ្វើកិច្ចការល្អ »។ «តាមពិតអាត្មាចង់ទៅប្រទេសណាក៏រួចដែរមានសំបុត្រយន្តហោះ មានទិដ្ឋាការអស់ហើយតែអាត្មាតាំងចិត្តថាបើអាត្មាមិនងាប់ត្រូវ ធ្វើបុណ្យឱ្យ កែម ឡី បើអាត្មាងាប់ កែម ឡី ធ្វើបុណ្យឱ្យវិញ»។ បើទោះជាមានការគំរាមកំហែងតែព្រះអង្គថានឹងធ្វើដើម្បីប្រទេសជាតិ ។
ប៊ុនតិញ ថា៖ «គ្មានបុគ្គលណាអួតថាមិនខ្លាចទេអាត្មាហ៊ានអួតថាអាត្មាខ្លាច ប៉ុន្តែការងារដែលជាកាតព្វកិច្ចរបស់ពលរដ្ឋ ការងារប្រទេសជាតិអាត្មានៅតែធ្វើអត់មានរាថយទេព្រោះយើងចាំ បណ្តាំ កែម ឡី ដើម្បីជួយប្រទេសបានទាល់តែយើងជាពលរដ្ឋសកម្មចូលរួមកិច្ចការសង្គម ឱ្យបានច្រើនធ្វើខ្លួនជាមនុស្សល្អបានយើងជួយជាតិបាន»។
បន្ទាប់ពីមានឃាតកម្មលើលោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគព្រឹត្តិការណ៍សង្គមនោះយុវជនបងប្អូនពីរនាក់ដែល ស្និទ្ធនឹងលោក កែម ឡី ឈ្មោះ ជុំ ហួត និង ជុំ ហួរ បានភៀសខ្លួនទៅក្រៅប្រទេសដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។
ក្នុងហ្វេសប៊ុករបស់ Chum Hout និង Chum Hour បានបង្ហាញរូបភាពកោរសក់ទាំងពីរនាក់នៅលើយន្តហោះដោយសរសេរពាក្យ «មានតែខោអាវមួយសម្រាប់ពាក់ជាប់នឹងខ្លួនត្រូវបង្ខំចិត្តចាកចេញ ទៅទាំងអារម្មណ៍ក្ដុកក្ដួលក្រៃលែងលាហើយកម្ពុជាអើយ»។
មុនពេលចេញដំណើរក្នុងហ្វេសប៊ុកបានសរសេរថា៖ «ពេលនេះពួកខ្ញុំអត់មានសុវត្ថិភាពទេហើយកំពុងតែនៅកន្លែងមួយ»។ បន្ទាប់ពីមានឃាតកម្មលើលោក កែម ឡី យុវជនទាំងពីរបានចេញមុខប្រាប់អ្នកសារព័ត៌មានថាមានគេតាមដានលោក កែម ឡី មុនមួយថ្ងៃដែលគេធ្វើសកម្មភាព។
លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃអាទិត្យក្នុងស្តារម៉ាតស្តុបបូកគោ៕