លោក Stéphane
Dujarric អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ
បានថ្លែងនៅក្នុងឱកាសសង្ខេបព័ត៌មានប្រចាំថ្ងៃនាថ្ងៃទី១៣ ខែកក្កដា
ម្សិលមិញថា លោកអគ្គលេខាធិការ បាន គីមូន
ពិតជាមានការសោកស្តាយចំពោះការស្លាប់របស់លោកបណ្ឌិត កែម ឡី។ លោក
ក៏បានបន្ថែមដែរថា «យើង សង្ឃឹមថា អាជ្ញាធរ
នឹងធ្វើការស៊ើបអង្កេតឲ្យពេញលេញ
និងត្រឹមត្រូវទៅលើសំណុំរឿងនៃការបាញ់សម្លាប់នេះ។
ឆ្លៀតឱកាសនោះដែរ
លោក ក៏បានបញ្ជាក់ដែរថា លោកអគ្គលេខាធិការ បាន គីមូន
នៅតែព្រួយបារម្ភចំពោះស្ថានភាពនៅកម្ពុជាដែលរាប់បញ្ចូលទាំងរបាយការណ៍
នៃការគំរាមកំហែង ការរុកកួន និងការចាប់ខ្លួនសមាជិក សង្គមស៊ីវិល
ប្រព័ន្ធផ្សព្ធផ្សាយ សមាជិកបក្សប្រឆាំង
និងគណៈកម្មាធិការរៀបចំការបោះឆ្នោតផងដែរ។
តាមការអះអាងរបស់អ្នកនាំពាក្យដដែលនោះ លោក បាន គីមូន ក៏បានទទួចឲ្យមានការគោរពសិទ្ធិមនុស្ស ដែលរាប់បញ្ចូលទាំងសេរីភាពនៃការបញ្ចេញមតិ សមាគម និងការជួបជុំផងដែរ៕
តាមការអះអាងរបស់អ្នកនាំពាក្យដដែលនោះ លោក បាន គីមូន ក៏បានទទួចឲ្យមានការគោរពសិទ្ធិមនុស្ស ដែលរាប់បញ្ចូលទាំងសេរីភាពនៃការបញ្ចេញមតិ សមាគម និងការជួបជុំផងដែរ៕