ថ្មីៗនេះ
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញស្លឹកកាកាវនៅចន្លោះធ្មេញសាកសព
ម៉ាំមីមួយ។
ស្លឹកនេះអាចជាអំណះអំណាងបង្ហាញអំពីរបៀបដែលក្មេងស្រីម្នាក់នេះ
ត្រូវបានសម្លាប់កាលពី ៥០០ ឆ្នាំមុន។
សាកសពម៉ាំមីរបស់ក្មេងស្រីអាយុ ១៥ ឆ្នាំ ដែលកករឹងតាំងពី ៥០០ ឆ្នាំមុន ត្រូវបានរកឃើញក្នុងប្រទេសអាហ្សង់ទីនក្នុងឆ្នាំ ១៩៩៩។ បើទោះបីជាគេបានសន្និដ្ឋានថា សាកសពក្មេងស្រីនេះលែងមានព្រលឹងតាំងពី ៥ សតវត្សរ៍មុនក្តី ប៉ុន្តែនៅពេលគេរកឃើញសាកសពក្មេងស្រីនេះ គឺរាងកាយរបស់នាងនៅរក្សាបានដដែល។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន ក្មេងស្រីនេះត្រូវគេជ្រើសរើសយកទៅបូជាដល់ព្រះសម្រាប់ហេតុផលសាសនា ។
មានជំនឿថានៅសម័យកកើតអាហ្សង់ទីនដំបូង ក្មេងជំទង់ត្រូវបានយកទៅកំពូលភ្នំខ្ពស់ រួចបញ្ចុកស្លឹកកាកាវ ពេលទៅដល់កន្លែងបញ្ចុះសពលើកំពូលភ្នំ ហើយក្មេងៗទាំងនោះថែមទាំងត្រូវគេឱ្យផឹកគ្រឿងស្រវឹងទៀតផង។
គេជឿថា ក្មេងស្រីដែលគេហៅថា The Maiden នេះត្រូវបានសម្លាប់តាមវិធីនេះ។
ថ្មីៗនេះអ្នកវិទ្យាសាស្ត្របានរកឃើញថា ក្មេងស្រីនេះមានមេរោគឆ្លង នៅពេលនាងត្រូវបានគេយកទៅបូជាថ្វាយព្រះ។ អ្នកវិទ្យាសាស្ត្រនិយាយថា មេរោគឆ្លងនេះគឺស្រដៀងទៅនឹងជំងឺរបេង។ ពួកគេនិយាយថា ការរកឃើញនេះអាចជាតម្រុយជួយដល់ពួកគេរកឃើញវិធីព្យាបាលជំងឺសម័យ ទំនើបនេះ៕