You are here: Home
» ភរិយា ស៊ុក សុភា រិះគន់ខ្លាំងៗការសម្លាប់លោក កែម ឡី
ភរិយា ស៊ុក សុភា រិះគន់ខ្លាំងៗការសម្លាប់លោក កែម ឡី
on
-
ក្នុងចំណោមតារាសិល្បៈដែលមានកេរ្តិ៍ឈ្មោះទាំងអស់គេចាប់អារម្មណ៍ថាមានតែអតីតតារាសម្ដែងក្នុងបទចម្រៀង«មនុស្សដំបូង» ដែលត្រូវគេស្គាល់ថាជាភរិយារបស់ លោក ស៊ុក សុភា ម្នាក់ប៉ុណ្ណោះ ដែលហ៊ានចេញមុខបង្ហោះសាររិះគន់និងថ្កោលទោសយ៉ាងចំៗទៅលើករណីបាញ់សម្លាប់លោកបណ្ឌិត្យកែម ឡី ជាសាធារណៈ។ ក្រៅពីបានប្ដូររូបរបស់លោកបណ្ឌិត ធ្វើជារូបផ្ទាល់ខ្លួនជាការរំលែកទុក្ខ អ្នកនាង សារីនណា ក៏បានចែកចាយនូវព័ត៌មានគ្រប់យ៉ាងពាក់ព័ន្ធនឹងហេតុការណ៍នេះ ដោយបន្តបង្ហោះពាក្យពេចន៍បន្តបន្ទាប់ក្នុងន័យរិះគន់ចំពោះការសម្លាប់ទៅលើលោកកែម ឡី និងបានរិះគន់ចំពោះករណីនេះខុសប្លែកពីតារាសិល្បៈភាគច្រើនផងដែរ។
អ្នកនាងបានសរសេរជាបន្តបន្ទាប់នៅលើគណនេយ្យរបស់ខ្លួនថា៖ “អ្នកអវិជ្ជាសម្លាប់អ្នកមានវិជ្ជាខ្ពង់ខ្ពស់ អោយតែយ៉ាងៗនេះ តើប្រទេសខ្ញុំនឹងទៅជាយ៉ាងណានាពេលអនាគត? តើប្រទេសយើងនឹងសល់អ្នកមានវិជ្ជាទៅរួចទេ? អោយតែរៀនសូត្រចេះដឹងពេក ដឹងតែអាយុខ្លី តើក្មេងៗជំនាន់ក្រោយមានកម្លាំងស្មារតីចង់រៀនសូត្រអោយក្លាយទៅជាអ្នកចេះដឹងទៀតទេ? តើអ្វីដែលជាកម្លាំងពង្រឹងស្មារតីដាស់តឿនក្មេងៗជំនាន់ក្រោយអោយរីកដូចផ្សិតបាន”? អ្នកនាងបន្ថែមថា៖ “ខ្ញុំរស់នៅក្នុងប្រទេស(អូស្រ្តាលី)ដែលលើកតម្លៃអ្នកដែលចេះដឹង អ្នកដែលក្លាហាន កាន់តែហ៊ាន កាន់តែប្លែកជាងគេ កាន់តែខ្ពស់ជាងគេគឺអ្នកនោះបានរង្វាន់លើកទឹកចិត្តដល់ប្រទេសខ្ញុំ(កម្ពុជា)កាន់តែចេះដឹង កាន់តែហ៊ាន កាន់តែក្លាហាន កាន់តែខ្ពស់ គឺអ្នកនឹងអាយុខ្លី ទាំងនេះគឺដោយសារអាមនុស្សអវិជ្ជាតាំងខ្លួនជាឃាតកប្រមាថអាយុជីវិតគេ ដោយមិនគិតថាប្រទេសជាតិត្រូវការអ្នកចេះដឹងខ្ពង់ខ្ពស់ ដើម្បីអោយប្រទេសកាន់តែរីកចំរើន ហើយក្មេងៗជំនាន់ក្រោយក៏គ្មានមានកម្លាំងចិត្តចង់ក្លាយទៅជាអ្នកចេះដឹងដើម្បីអនាគតប្រទេសដែរ”។ អ្នកនាងបានទទូចអោយអ្នកនៅពីក្រោយការសម្លាប់លោកបណ្ឌិតកែម ឡី ភ្ញាក់ខ្លួនឡើង ដើម្បីអោយបានរួចផុតពីអំពើបាបនិងដើម្បីអោយប្រទេសកម្ពុជាមានអ្នកចេះដឹងរួមគ្នាកសាងប្រទេសជាតិ។
អ្នកនាង សារីនណា ត្រូវគេឃើញបង្ហោះសារក្នុងន័យថ្កោលទោសជាច្រើនបណ្ដាក់គ្នានៅលើហ្វេសប៊ុកចាប់តាំងពីករណីសម្លាប់លោកកែម ឡី ត្រូវបានកើតឡើងកាលពីថ្ងៃទី១០ កក្កដា។ ជាមួយការបង្ហោះខ្លឹមសារខាងលើ អ្នកនាងក៏បានបង្ហោះសារដែលត្រូវគេមើលឃើញថាមានន័យបញ្ឆិតបញ្ឆៀងដល់ស្ថានភាពនយោបាយនៅកម្ពុជា ក្រោយការបាញ់សម្លាប់ទៅលើកែម ឡី ដែលជារឿងរសើបនាពេលនេះផងដែរ។
យ៉ាងណាមិញ អ្នកនាងបញ្ជាក់ប្រាប់ថាការបង្ហោះទាំងឡាយរបស់អ្នកនាងគឺមិនមែនចង់សំដៅខ្លួនលូកលាន់ក្នុងស្ថានភាពនយោបាយរបស់ប្រទេសនោះទេគឺគ្រាន់តែសម្ដែងការសោកស្ដាយចំពោះការបាត់បង់អ្នកចេះដឹងម្នាក់ គឺលោកបណ្ឌិត កែម ឡី ប៉ុណ្ណោះ។ អ្នកនាងបានអះអាងថាខ្លួនមិនសំដៅទៅកាន់គណបក្សណាឬគណបក្សទេ ប៉ុន្តែអ្វីដែលអ្នកនាងសំដៅគឺស្ថានភាពសង្គមកម្ពុជា៕
Tagged as:
Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
Popular Posts
-
នៅក្នុងអត្ថបទមួយក្រោមចំនងជើងថា " ហេតុអ្វីបុគ្គលិកធ្វើការមិនបានយូរ? " នេះមិនមែនជាប្រធានបទថ្មី ហើយក៏មិនមែនមិនធ្លាប់ឮដែរ។ ប៉ុន្ដែចុះហ...
-
ក្រោយពីឃាតកម្ម លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគ សង្គមនិងនយោបាយ ដ៍ល្បីឈ្មោះមួយរូប នៅកណ្តាលក្រុងភ្នំពេញ បានធ្វើអោយ មហាជនជាច្រើន មានការចាប់អារ...
-
កុមារា ម្នាក់រស់នៅក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិកបានចំណាយប្រាក់ឧបត្ថម្ភរបស់ខ្លួនយកមកទិញសៀវភៅ ជាច្រើនក្បាល ដើម្ប...
-
ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បង្ហាញក្ដីបារម្ភចំពោះកំណើនឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ កម្ពុជា ដែលអ្ន...
-
អំពើឈ្លានពានរបស់យួនមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីខ្មែរ គឺជារឿងដែលមិនអាចបិទបាំងបានទេ ហើយនៅទីបំផុតអនុរដ្ឋមន្ត្រីការបរទេសយ...
-
ដកស្រង់ពីការអត្ថាធិប្បាយរប ស់ខ្ញំុ ចុះផ្សាយក្នុងកាសែត "ខេមបូឌា ដេលី" ចេញថ្ងៃនេះ ៖ "គណបក្សប្រជាជនកម្ពុជា ចាំមើលប្រតិកម...
-
រយៈពេល ៤ថ្ងៃជាប់ៗគ្នានេះ ទាំងមន្ត្រីប៉ូលិសមកពីក្រសួងមហាផ្ទៃ ទាំងប៉ូលិសនៃស្នងការនគរបាលខេត្តសៀមរាប ព្រមទាំងប៉ូលិសនៃអធិ...
-
ពេលប្រិយមិត្តចង់ទិញរថយន្តមួយទឹក ប្រិយមិត្តតែងតែរកមនុស្សដែលមានជំនាញ និងមានបទពិសោធន៍ដែលគេដឹងពីរថយន្តអោយជួយមើលឲ្យ...
© 2016 i-man-khmer. Converted by Mr. Chean Bloggertheme9
Powered by Blogger.