១៦កក្កដា ជាគម្រប់ខួប៧ថ្ងៃ លោកបណ្ឌិត កែម ឡី នឹងរាប់បាត្រ ព្រះសង្ឃ៥០០អង្គ

on -

ភ្នំពេញ ៖ បើតាមការប្រកាសរបស់ លោកតាអាចារ្យវត្តពោធិយារាម ហៅវត្តក្ដីចាស់ សង្កាត់ជ្រោយចង្វារ បានប្រកាសថា គម្រប់ខួប៧ថ្ងៃ នៃបុណ្យសពលោក បណ្ឌិត កែម ឡី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ស្អែកនេះ នឹងមានការរាប់បាត្រព្រះសង្ឃ៥០០អង្គ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវឃាតករបាញ់សម្លាប់ កាលពីម៉ោង ៩៖០២នាទី ថ្ងៃទី១០ កក្កដា នៅក្នុងស្តាម៉ាត Caltex ស្តុបបូកគោ ។ សពលោកបណ្ឌិត កែម ឡី ត្រូវបានតម្កល់ទុក ធ្វើបុណ្យ នៅវត្តពោធិយារាម ហៅវត្តក្ដីចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រយៈពេល១០ថ្ងៃ ៕

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ប្អូនប្រុសបង្កើតរបស់លោក កែម ឡី​ បានប្រាប់អង្គភាព Fresh News ថា មកដល់ពេលនេះ បច្ច័យបុណ្យសពលោក កែម ឡី ទទួលបានប្រហែល ១០ម៉ឺន ដុល្លារសហរដ្ឋអាមេរិក។ លោកបន្តថា បច្ច័យទាំងអស់នេះ បានមកពីតំណាងស្ថានទូតនានា អង្គការសង្គមស៊ីវិល គណបក្ស នយោបាយ និងបានពីការចូលរួម របស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដែលបានចូលរួមនៅ ក្នុងពិធីបុណ្យសពរបស់លោក កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជា។
បញ្ជាក់ប្រាប់អង្គភាព Fresh News តាមទូរស័ព្ទនៅមុននេះបន្តិច ប្អូនប្រុសបង្កើតរបស់លោក កែម ឡី ឈ្មោះ កែម រិទ្ធីសិទ្ធិ បាននិយាយថា «យើងនៅមិនទាន់អាចបញ្ជាក់ឲ្យច្បាស់ថា បច្ច័យបុណ្យសពបងប្រុសខ្ញុំ សរុបបានប៉ុន្មាន នៅឡើយទេ ប៉ុន្តែបើគិតមកដល់ពេលនេះ គឺបានប្រហែលជា ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកហើយ។ ប៉ុន្តែកុំបារម្ភអី បច្ច័យទាំងអស់នេះ គឺមានសុវត្ថិភាពទេ គឺយើងបានរៀបចំដាក់នៅធនាគារ រួចរាល់ហើយ ដោយបច្ច័យនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងភរិយារបស់បងប្រុសខ្ញុំ»។
លោក កែម រិទ្ធីសិទ្ធិ បានបន្តទៀតថា សាកសពរបស់លោក កែម ឡី​នឹងបន្តតំកល់ទុកទៀត ដោយមិនទាន់បាន កំណត់ច្បាស់លាស់ថា នឹងត្រូវយកទៅបញ្ចុះនៅពេលណានៅឡើយ។
គួរបញ្ជាក់ថា ដើមឡើយ សាកសពរបស់លោក កែម ឡី ត្រូវបានក្រុមគ្រួសារសព បញ្ជាក់ថា នឹងបូជានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ តែឥលូវនេះ បានផ្លាស់ប្តូរមកបញ្ចុះវិញ ហើយនៅមិនទាន់អាច កំណត់ពីកាលបរិច្ឆេទបញ្ចុះនៅឡើយទេ ដោយរក្សាទុកបន្តទៀត តបតាមការសំណូមពរ ពីមហាជនទូទៅ៕


Unknown About Unknown

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

© 2016 i-man-khmer. Converted by Mr. Chean
Powered by Blogger.