You are here: Home
» មូលហេតុអ្វីបានជាប្រទេសសឹង្ហបុរីមានសិស្សពូកែជាងគេបំផុតលើពិភពលោក
មូលហេតុអ្វីបានជាប្រទេសសឹង្ហបុរីមានសិស្សពូកែជាងគេបំផុតលើពិភពលោក
on
-
សឹង្ហបុរី៖ សឹង្ហបុរីត្រូវបានចាត់ទុកថាជាប្រទេសលំដាប់ឈានមុខ ដែលមានសិស្សពូកែជាងគេបំផុតលើពិភពលោក ដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់គ្រូបង្រៀន។
ភាពជោគជ័យផ្នែកសិក្សានៅក្នុងប្រទេសនេះ បានជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើនលូតលាស់យ៉ាងខ្លាំង និងរបៀបនៃការតាក់តែងវិស័យប្រព័ន្ធអប់រំ ដែលធ្វើពិភពលោកមានការទទួលស្គាល់ទៅលើផ្នែកសិក្សាសម្រាប់ប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់ដ៏គួរឲ្យកត់សម្គាល់មួយនេះ។
លោក Marc Tucker ប្រធានមជ្ឈមណ្ឌលជាតិទទួលបន្ទុកវិស័យអប់រំ និងសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា សឹង្ហបុរីគឺជាប្រទេសដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ប្រទេសនេះធ្លាប់ជាកំពង់ផែចក្រភពអង់គ្លេសដល់សំខាន់ ពីមុនសង្គ្រាមលោកលើកទី២។ នៅគ្រាដែលចក្រភពអង់គ្លេសចាកចេញ ហើយបានបិទមូលដ្ឋានរបស់ខ្លួន បានធ្វើប្រទេសសឹង្ហបុរីធ្លាក់ក្នុងស្ថានភាពយ៉ាប់យឺន។
បច្ចុប្បន្ន សេដ្ឋកិច្ចនៅក្នុងប្រទេសនេះកំពុងដើរតួរយ៉ាងសំខាន់ និងលូតលាស់ជាងគេបំផុតក្នុងចំណោមសេដ្ឋកិច្ចប្រទេសដទៃ នៅលើពិភពលោក ដោយផ្អែកទៅលើការអប់រំ និងការបំពាក់បំប៉នផ្សេងៗ ដែលជាកត្តាដ៏ចម្បង។
ក្រោយពីសង្គ្រាមអូសបន្លាយជាច្រើនឆ្នាំ ទីផ្សាប្រទេសសឹង្ហបុរី មានការធ្លាក់ចុះខ្លាំង និងខ្វះខាតពលកម្មដែលត្រូវការជំនាញ។ ប៉ុន្តែចាប់ពីទស្សវត្សរ៍ឆ្នាំ១៩៧០ សេដ្ឋកិច្ចនៅក្នុងប្រទេសនេះ មានការផ្លាស់ប្តូរ។ វិស័យបច្ចេកវិទ្យាបានរីកចម្រើនយ៉ាងលឿន ខណៈដែលវិស័យការងារ ក៏ដូចជាប្រព័ន្ធអប់រំ ត្រូវបានបន្តបង្កើនល្បឿនឥតឈប់ឈរ។ មិនយូរប៉ុន្មានទិសដៅនេះ បានក្លាយជាត្រីវិស័យមួយ សំដៅទៅរកការប្រកួតប្រជែងផ្នែកវិស័យអប់រំលើឆាកអន្តរជាតិ សម្រាប់រាល់សិស្សានុសិស្សគ្រប់រូប។
លោក Andreas Schleicher នាយកផ្នែកអប់រំនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ បានមានប្រសាសន៍ថា ពួកគេមានជម្រើសតែមួយគត់ គឺវិស័យអប់រំ ដូច្នេះពួកគេត្រូវខិតខំពង្រីកសកកម្មភាពនេះឲ្យលឿន។ ប៉ុន្តែខណៈដែលសកកម្មភាពនេះសម្រេចបាន ដំបូងពួកគេត្រូវគិត ថាតើក្មេងៗត្រូវការអ្វីខ្លះដើម្បីទទួលបានជោគជ័យ សម្រាប់សេដ្ឋកិច្ចទៅថ្ងៃអនាគត៕
Tagged as:
Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
Popular Posts
-
នៅក្នុងអត្ថបទមួយក្រោមចំនងជើងថា " ហេតុអ្វីបុគ្គលិកធ្វើការមិនបានយូរ? " នេះមិនមែនជាប្រធានបទថ្មី ហើយក៏មិនមែនមិនធ្លាប់ឮដែរ។ ប៉ុន្ដែចុះហ...
-
ក្រោយពីឃាតកម្ម លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគ សង្គមនិងនយោបាយ ដ៍ល្បីឈ្មោះមួយរូប នៅកណ្តាលក្រុងភ្នំពេញ បានធ្វើអោយ មហាជនជាច្រើន មានការចាប់អារ...
-
កុមារា ម្នាក់រស់នៅក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិកបានចំណាយប្រាក់ឧបត្ថម្ភរបស់ខ្លួនយកមកទិញសៀវភៅ ជាច្រើនក្បាល ដើម្ប...
-
ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បង្ហាញក្ដីបារម្ភចំពោះកំណើនឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ កម្ពុជា ដែលអ្ន...
-
អំពើឈ្លានពានរបស់យួនមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីខ្មែរ គឺជារឿងដែលមិនអាចបិទបាំងបានទេ ហើយនៅទីបំផុតអនុរដ្ឋមន្ត្រីការបរទេសយ...
-
ដកស្រង់ពីការអត្ថាធិប្បាយរប ស់ខ្ញំុ ចុះផ្សាយក្នុងកាសែត "ខេមបូឌា ដេលី" ចេញថ្ងៃនេះ ៖ "គណបក្សប្រជាជនកម្ពុជា ចាំមើលប្រតិកម...
-
រយៈពេល ៤ថ្ងៃជាប់ៗគ្នានេះ ទាំងមន្ត្រីប៉ូលិសមកពីក្រសួងមហាផ្ទៃ ទាំងប៉ូលិសនៃស្នងការនគរបាលខេត្តសៀមរាប ព្រមទាំងប៉ូលិសនៃអធិ...
-
ពេលប្រិយមិត្តចង់ទិញរថយន្តមួយទឹក ប្រិយមិត្តតែងតែរកមនុស្សដែលមានជំនាញ និងមានបទពិសោធន៍ដែលគេដឹងពីរថយន្តអោយជួយមើលឲ្យ...
© 2016 i-man-khmer. Converted by Mr. Chean Bloggertheme9
Powered by Blogger.