What's New Here?

    នៅក្នុងអត្ថបទមួយក្រោមចំនងជើងថា " ហេតុអ្វីបុគ្គលិកធ្វើការមិនបានយូរ? " នេះមិនមែនជាប្រធានបទថ្មី ហើយក៏មិនមែនមិនធ្លាប់ឮដែរ។ ប៉ុន្ដែចុះហេតុអ្វីក្នុងពេលបច្ចុប្បន្នមាន ក្រុមហ៊ុន ឬស្ថាប័នជាច្រើនកំពុង ស្វែងរក បុគ្គលិកដោយមិនមានថ្ងៃឈប់ទទួលពាក្រសោះបែបនេះ??? សម្រាប់ខ្ញុំក៏ជាបុគ្គលិកនៅក្នុង
    ស្ថាប័នមួយរូបផងដែរ តែខ្ញុំមិនធ្វើការចោទប្រកាន់ទៅលើថ្នាក់ដឹកនាំ ឬប្រធានផ្នែកណាមួយនូវបញ្ហា
    ទាំងនេះឡើយ ។ ខ្ញុំជាបុគ្គលិកខ្ញុំច្បាស់ជាអាចយល់ខ្លះនូវតម្រូវការរបស់ បុគ្គលិកដូចគ្នា។ សម្រាប់បុគ្គលិក
    ទាំងអស់គាត់ពិតជាមិនចង់ ផ្លាស់ប្ដូរការងារជាញឹកញាប់ឡើយ ព្រោះវាធ្វើឱ្យខាតទាំងពេលវេលា ខាតបង់
    ផលប្រយោជជាច្រើន។ ជាការពិតសម្រាប់ទីកន្លែងការងារ ឬការងារទាំងអស់គឺវាមិនខុសគ្នាប៉ុន្មានទេ ទាំងលំបាក ទាំងហត់នឿយ ទាំងធុញថប់ទាំងផ្លូវកាយ និងចិត្ត ប៉ុន្ដែការចាកចេញរបស់បុគ្គលិកមិនមែន
    ដោយសារមូលហេតុការងារលំបាក ឬប្រាក់ខែតិចតូចតែប៉ុណ្ណោះទេ។ ដូច្នេះសូមធ្វើការផ្ដាំផ្ញើរជូនទៅ ថ្នាក់
    ដឹកនាំនៅក្នុងស្ថាប័ន ឬក្រុមហ៊ុននីមួយៗមេត្តាគិតពិចារណានូវលក្ខណ្ឌមួយចំនួនដូចខាងក្រោម៖
    - អត្ថប្រយោជន៍ចំពោះបុក្គលិក
    - ការលើកទឹកចិត្តបុគ្គលិក
    - ការគោរពច្បាប់ការងារ
    - លក្ខណ្ឌការងារ
    - ការឈប់សម្រាក
    - ការលះបង់ និងពលីការងាររបស់បុគ្គលិក
    - តើខ្លួនបានបញ្ចេញឥរិយាបថបែបណាចំពោះបុគ្គលិក?
    - តើខ្លួនជាថ្នាក់ដឹកនាំបានដើរតួជាគំរូដល់បុគ្គលិកថ្នាក់ក្រោមដែរឬទេ?
    - តើខ្លួនឯងកំពុងបញ្ជោរបុគ្គលិក ឬលើកទឹកចិត្តបុគ្គលិក?
    - តើខ្លួនឯងបានចាំនូវអ្វីដែលបាននិយាយជាមួយបុគ្គលិកឬទេ?
    - តើខ្លួនឯងព្យាយាមចាប់កំហុសបុគ្គលិក ឬកែកំហុសបុគ្គលិក?
    - តើប្រើបុគ្គលិកដើម្បីមុខមាត់ ផលប្រយោជន៍ខ្លួនឯង ឬដើម្បីផលប្រយោជន៍ស្ថាប័ន?
    ទាំងនេះវាគ្រាន់តែជាគំនិតមួយចំនួនដែលខ្ញុំបានជួបប្រទះនៅក្នុងស្ថាប័នមួយនេះ។ ដូច្នេះខ្ញុំសង្ឃឹមថាថ្នាក់
    ដឹកនាំនៅក្នុងស្ថាប័ន និងក្រុមហ៊ុនត្រូវចាំថា មិនមែនមានតែបុគ្គលិកមួយនេះអាចធ្វើការបានទេ មានមនុស្ស ជាច្រើនទៀតគាត់អាចធ្វើការបានដូចគ្នា។ ប៉ុន្ដែប្រសិនបើបុគ្គលិកម្នាក់នេះ លោកមិនអាចគ្រប់គ្រង និងថែរក្សាបាន បុគ្គលិកដទៃទៀត ឬបុគ្គលិកដែលចូលថ្មីនោះ លោកក៏មិនអាចថែរក្សាពួកគេបានដែរ។

    បរិយាកាសការងារ

    -

    នេះប្រហែលជាហេតុផលមួយដែលធ្វើអោយគេមិនអាចទុកគាត់បាន ។

    តើនេះអាចជាមូលហេតុទេ???

    -
    នេះប្រហែលជាហេតុផលមួយដែលធ្វើអោយគេមិនអាចទុកគាត់បាន ។
    កុមារា ម្នាក់​រស់​នៅក្នុង​រដ្ឋ Tennessee ​សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ប្រាក់​ឧបត្ថម្ភ​របស់​ខ្លួន​យក​មក​ទិញ​សៀវភៅ​ ជាច្រើន​ក្បាល ដើម្បី​ឧបត្ថម្ភ​ដល់​ពន្ធនាគារ​នៅ​ក្នុង​តំបន់​មួយ​ ហើយ​បណ្ណាល័យ​ក្នុង​ពន្ធនាគារ​ក៏​សង្ឃឹម​ដែរ​ថា សៀវភៅ​ទាំង​អស់​នោះ​នឹង​អាច​ជួយ​ឲ្យ​អ្នក​ទោស​ផ្លាស់​ប្ដូរ​ជីវិត​របស់​ពួក​ គេ​ជា​ថ្មី​ឡើង​វិញ​បាន។
    កុមារា ធ្លាប់​មាន​សមាជិក​គ្រួសារ ជាប់​ក្នុង​ពន្ធនាគារTyler Fugett​ វ័យទើប​ ៩ឆ្នាំ​រូបនេះ​បាន​បង្ហាញ​ឲ្យ​ដឹង​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នៅ​​តំបន់​ Montgomery County Sheriff ​ថា គេ​នឹង​រៀប​ចំ​ឧបត្ថម្ភ​សៀវភៅ​ជាង ១០០ ក្បាល​ដល់​ពន្ធនាគារ។
    Fugett ដែល​ធ្លាប់​មាន​សមាជិក​គ្រួសារ ជាប់​ក្នុង​ពន្ធនាគារដែរ បាន​និយាយថា៖ ​«​ពេល​ដែល​ខ្ញុំ​បាន​គិត​ពី​រឿង​អ្វី​មួយ​ដែល​មិន​ល្អ​ ខ្ញុំ​ចូល​ចិត្ដ​អាន​សៀវភៅ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ចង់​ទិញ​សៀវ​ភៅ​ដើម្បី​ពួកគេ»។
    កុមារា រូប​នេះ​បាន​ប្រាប់​ទៅ​ម្ដាយ​របស់​គេ​ថា ខ្លួន​ចង់​ជួយ​ដល់​អ្នក​ដែល​ជួប​ពន្ធ​នាគារ​ទាំាង​នោះ​ ឲ្យ​ជៀស​​ផុត​ពី​ភាព​តប់​ប្រម៉ល់ ដោយ​ជំនួស​មក​ការ​ស្វែង​រក​វិធី​ថ្មី​មួយ​សម្រាប់​ជីវិត​ទៅ​ខាង​មុខ​​វិញ​។
    Tyler ថា៖ «​ប្រសិន​បើ​អ្នក​ជាប់​ពន្ធ​នាគារ​បាន​​អានសៀវភៅ​ ពួកគេ​នឹង​មិន​មាន​ពេល​ដើម្បី​គិត​ពី​ការ​នាំ​គ្នា​ទៅ​ធ្វើ​ទង្វើរ​អាក្រក់​ ទៀត​នោះ​ទេ​ នៅ​ពេល​ដែល​ពួក​គេ​ចេញ​ពី​ទីនោះ​។ ប្រហែល​ជា​ពួក​គេ​ អាច​រក​ឃើញ​ចំណុច​ណា​មួយ​ចេញ​ពី​ការ​អាន​ទាំង​នោះ​ ដើម្បី​ប្រែ​ក្លាយ​ជា​មនុស្ស​ដ៏​ប្រសើរ​មួយ​រូប​»។​
    មន្រ្ដី​ពន្ធនាគារ​ម្នាក់​បាន​ទទួល​យក​ការ​ឧបត្ថម្ភ​សៀវ​ភៅ​ទាំង​នោះ ជា​មួយ​នឹង​ការ​បើក​ទូលាយ​នៅ​បំណង​ផង​ដែរ​។
    លោក Sandra Brandon មន្រ្ដី​ពន្ធនាគារ​នៅ Montgomery បាន​លើក​ឡើង​ថា៖ «ពន្ធនាគារ​របស់​ពួក​យើង​ មិន​មាន​ថវិការ​ដើម្បី​ ជួយ​ពួក​គេ​ច្រើន​ចំពោះ​អនាគត​នោះ​ទេ។ យើង​រីករាយ​ណាស់​ចំពោះ​ការ​ឧបត្ថម្ភ​ ១០០ ភាគរយ​នេះ»៕

    កុមារា​អាយុ ៩ ឆ្នាំ​ម្នាក់​យក​ប្រាក់​ឧបត្ថម្ភ​ខ្លួន ទិញ​សៀវភៅ​ឲ្យ​ទៅ​ពន្ធនាគារ

    ភ្នំពេញ​៖ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បង្ហាញ​ក្ដីបារម្ភ​ចំពោះ​កំណើន​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ កម្ពុជា ដែល​អ្នកពាក់ព័ន្ធ​គួរ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​នេះ​។ 
    លោក ជា ចាន់តូ លើកឡើងថា តាម​បទពិសោធន៍​នៃ​បណ្ដា​ប្រទេស​ផ្សេងៗ បង្ហាញថា ការអភិវឌ្ឍន៍​យ៉ាងខ្លាំង​ជា​បន្តបន្ទាប់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ នឹង​បង្កើតជា​លក្ខខណ្ឌ​នៃ​វិបត្តិ​ក្នុង​វិស័យនេះ ។ លោក​បន្ថែមថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ នឹង​ប្រឈម​ហានិភ័យ ដោយសារ​ភាព​ធូររលង់​នៃ​នីតិវិធី​ធានា​បំណុល​របស់ខ្លួន​។ ហើយ​ការប្រកួតប្រជែង​ដណ្ដើម​អតិថិជន តាមរយៈ​ការផ្ដល់​ជម្រើស និង​លទ្ធភាព​នៃ​ការខ្ចី​កាន់តែ​ប្រសើរ ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា អាច​នឹង​បង្កើតជា​បំណុល ដែល​ហួស​ពី​សមត្ថភាព​សង​ត្រឡប់​របស់​អ្នក​ខ្ចី​។
    ​លោក ជា ចាន់តូ ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​«​ផ្ដើមនិយាយ​ពី​បំណុល​វ័ណ្ឌក​ឥឡូវនេះ​!» នៅ​ថ្ងៃទី​១១​ខែកក្កដា នៅ​ស​ណ្ឋ​គារ​ភ្នំពេញ​ថា កំណើន​ឥណទាន​ដែល​គ្មាន​សុវត្ថិភាព គឺ​មិន​ត្រឹមតែ​ជះឥទ្ធិពល​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ  តែ​ថែមទាំង​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ដែល​ជាប់បំណុល រួមទាំង​ស្ថិរភាព​សង្គម និង​កំណើនសេដ្ឋកិច្ច​ផងដែរ​។
    ​ធនាគារជាតិ នឹង​បន្ត​ពង្រឹងសមត្ថភាព​ត្រួតពិនិត្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​ធានា​ពី​ការ​អនុវត្តបាន​ត្រឹមត្រូវ​តាម​បញ្ញត្តិ​ច្បាប់ និង​ការ​គ្រប់​គ្រង់​ហានិភ័យ​របស់​គ្រឹះស្ថាន​ទាំងនោះ​។ នេះ​បើតាម​លោក ជា ចាន់តូ​។​
    ​របាយការណ៍​របស់​ស​មា​គម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បង្ហាញថា ទំហំ​កម្ចី​បាន​កើន​ដល់​ជិត ៣,២​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ខែ​មិនា​ឆ្នាំនេះ ដែល​ផ្ដល់​ដោយ​សមាជិក CMA ដល់​ពលរដ្ឋ​ជាង​២​លាន​គ្រួសារ​នៅ​ទូទាំងប្រទេស ។​
    ​របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀតថា ទំហំ​កម្ចី​ដែល​អតិថិជន​មិនបាន​សង​ត្រឡប់​ទាន់ពេល (PAP)​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​កើនឡើង​ពី​ដង ពោលគឺ​ពី​ចំនួន ០,៥​ភាគរយ​នៅ​ចុងឆ្នាំ​២០១៥ កើន​ដល់​១​ភាគរយ​នៅ​ខែមិថុនា​ឆ្នាំនេះ​៕

    លោក ជា ចាន់តូ បារម្ភ​ពី​កំណើន​កម្ចី​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​

    អំពើ​ឈ្លានពាន​របស់​យួន​មកលើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ គឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានទេ ហើយ​នៅ​ទីបំផុត​អនុរដ្ឋមន្ត្រី​ការបរទេស​យួន​ឈ្មោះ ហូ ស៊ន់​សឺ​ន បាន​ទទួលស្គាល់ថា​យួន​បាន​ជីក​ស្រះ​និង​ធ្វើ​ផ្លូវ​ចូល​ដី​កម្ពុជា ដូច​កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​តវ៉ា​កាលពី​កន្លងទៅ​ពិតមែន​។ ដូច្នេះ​ជនរួមជាតិ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ត្រូវ​រួមគ្នា​ជា​ធ្លុង​មួយ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់ខ្លួន​ទប់ទល់​អំពើ​ឈ្លានពាន​ពី​សំណាក់​ប្រទេសជិតខាង​ប្រកបដោយ​ប្រសិទ្ធភាព​។ មានតែ​ខ្មែរ​ពី​គ្រប់​គណបក្ស​និង​ពី​គ្រប់​និន្នាការ​នយោបាយ គ្រប់ទិសទី​រួមគ្នា​ជា​ធ្លុង​មួយ​ទេ ទើប​អាច​ការពារ​បូរណភាព​ទឹកដី​របស់ខ្លួន​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​។​

    តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៥​នេះ​បាន​ឲ្យ​ដឹងថា​ក្រសួងការបរទេស​កម្ពុ​ជា បាន​លើក​ឡោ​ើ​ង​ពី​កំណត់​ទូត​នៅក្នុង​កិច្ចប្រជុំ​៣​ថ្ងៃ​ដែល​បានបញ្ចប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩ ខែកក្កដា​។ សេចក្តីប្រកាស​បាន​ឲ្យ​ដឹងថា ទាក់ទង​នឹង​បញ្ហា​ជីក​ស្រះ​នៅ​ខេត្តរតនគិរី ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣០​និង​លេខ​៤០ កម្ពុជា​បានស្នើ​សុំ​ឲ្យ​លុប​ស្រះ​៨​កន្លែង តាម​កំណត់​ទូត​កាលពី​ថ្ងៃទី​១២​និង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ ។ ជាការ​ឆ្លើយតប​នឹង​សំណើ​នេះ​អនុរដ្ឋមន្ត្រី​ការបរទេស​យួន​បាន​សន្យាថា​នឹង​លុប​ស្រះ​ចំនួន​៣ ចំណែក​ស្រះ​៥​ទៀត ក្រុមបច្ចេកទេស​ចម្រុះ គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំង​២​នឹង​ចុះទៅបិនិត្យ​មើ​លក​ជាក់ស្តែង តែ​ថា​ក្នុងនោះ​មាន​ស្រះ​២​ជា​ស្រះ​ចាស់​យូរ​មកហើយ​។​
    នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ទៀតថា ទាក់ទង​នឹង​ការសាងសង់​ប៉ុស្តិ៍​យោធា ក្បែរ​ភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ភាគី​កម្ពុជា បានស្នើ​ភាគី​យួន​ឲ្យ​ផ្អាក​ការសាងសង់​ប៉ុស្តិ៍​ជាបន្ទាន់ ដែល​ក្រសួងការបរទេស​កម្ពុ​ជា បានធ្វើ​កំណត់​ទូត​តវ៉ា ២​ដង​កាលពី​ថ្ងៃទី​០៨​និង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៥​ហើយ​អនុរដ្ឋមន្ត្រី​ការបរទេស​យួន​បញ្ជាក់ថា​បាន​ផ្អាក​ការសាងសង់​នេះ​។ ដោយឡែក​កំណត់​ទូត​តវ៉ា រឿង​ការធ្វើ​ផ្លូវ​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៩៤-២០៣​និង​២១១-២១៣​និង​២១៣-២២៧​នៅ​ស្រុក​ចន្ទ្រា​និង​ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ដែល​ក្រសួងការបរទេស​កម្ពុ​ជា ធ្វើ​កំណាត់​ទូត​តវ៉ា កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៥ អនុរដ្ឋមន្ត្រី​ការបរទេស​យួន​បាន​ប្រាប់ថា​បាន​បញ្ជា​ឲ្យ​ផ្អាក​ការសាងសង់​ហើយ​។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដូចខាងលើ​នេះ​ជា​ភស្តុតាង​បង្ហាញថា យួន​ពិតជា​បានធ្វើ​សកម្មភាព​ឈ្លានពាន​ទឹកដី​ខ្មែរ​តាម​ព្រំដែន​យ៉ាង​គឃ្លើន​បំផុត​៕

    នៅ​ទីបំផុត​យួន​ទទួលស្គាល់​អំពើ​រំលោភ​ឈ្លានពាន​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន

    ប្រធានមន្ទីរសន្តិសុខស២១ឬគុកទួលស្លែងលោក កាំង ហ្កេកអ៊ាវ ហៅឌុច បានថ្លែងប្រាប់អង្គជំនុំជម្រះនៃសាលាក្តីខ្មែរក្រហមថាកម្ពុជាប្រជាធិបតេយ្យយល់ថាប្រទេសវៀតណាមមានបំណងក្នុងការឈ្លានពានកម្ពុជាដោយចង់ដាក់កម្ពុជាចូលជាសហព័ន្ធឥណ្ឌូចិនក្នុងរបបគ្រប់គ្រងតែមួយ។
    សហព័ន្ធឥណ្ឌូចិនមានបីប្រទេសគឺកម្ពុជា វៀតណាម និងឡាវ។
    ក្នុងការផ្តល់សក្ខីកម្មលើកទី៧នៅថ្ងៃនេះ ឌុច ថានៅដើមឆ្នាំ១៩៧៨ លោក នួន ជា បានបញ្ជាឲ្យលោកថតសម្លេងនូវចម្លើយនៃអ្នកទោសដែលជាទាហានវៀតណាម ដើម្បីផ្សាយក្នុងវិទ្យុនៃរបបកម្ពុជាប្រជាធិបតេយ្យពីគោលបំណងរបស់ប្រទេសវៀតណាមក្នុងការបញ្ជូលកម្ពុជាជាសហព័ន្ធឥណ្ឌូចិន។
    លោកបញ្ជាក់ថា៖ ពូ នួន នេះមានប្រសាសន៍នឹងវាទូទៅថាទាហានយួនគេបញ្ជូនមកមិត្តហើយណា ចាប់ផ្តើមសួរទៅយកចម្លើយវាផ្សាយក្នុងវិទ្យុអំពីយួនឈ្លានពានកម្ពុជាលេបកម្ពុជា ហើយប្រុងកសាងតំបន់សហព័ន្ធឥណូចិន។ … សួរទាហានយួនសួរចម្លើយពីរឿងផ្សេងៗអត់ប្រយោជន៍បានការប្រយោជន៍អី។ ដូច្នេះសំណួរដែលមានប្រយោជន៍សួរថាមេហែង បក្សហែង មានបញ្ជាឲ្យមកឈ្លានពានដីខ្មែរបំណងអី? សួរតែប៉ុណ្ណឹង ដើម្បីផ្សាយចិញ្ច្រាំរឿងនេះឲ្យសកលលោកជ្រាប
    ក្នុងការធ្វើជាសក្ខីកម្មរបស់ ឌុច នៅថ្ងៃនេះលោកក៏បានបន្តបដិសេធពីវិធីធ្វើទារុណកម្មដែលមាននៅស២១និងចម្លើយរបស់អ្នកបកប្រែវៀតណាមនៅស២១ លោក ផា ថាចាន់ ថាជាគោលគំនិតរបស់ទីក្រុងហាណូយ។
    លោកថា៖ “កិច្ចសម្ភាសន៍របស់គាត់(ផា ថាច័ន្ទ) វាមានគោលគំនិតមួយជាគោលគំនិតនយោបាយដោះស្រាយឲ្យវៀតណាម ដោះស្រាយឲ្យយួន ហើយគោលគំនិតមូយទៀតបំផ្លើសទារុណកម្មដែលធ្វើទៅលើគាត់។ គ្រប់ម៉ាកទាំងអស់ ខ្ញុំសុំបញ្ចាក់ថាជំនាន់គាត់នោះគ្មានអារឿងជ្រលក់ទឹកទៅក្នុងប្រអប់ដូចគាត់ឲ្យគេធ្វើហើយយកទៅដាក់តាំងក្នុងទួលស្លែងនោះទេ អត់ទេ។ … ខ្លឹមដែល ផា ថាចាន់ និយាយនេះគឺគាត់កាន់ជើងពួកមកពីហាណូយ និយាយឲ្យចំគឺគាត់កាន់ជើងផែនហូជីមិញក្នុងការលេបយកកម្ពុជា យកកម្ពុជាធ្វើជារណបរបស់ខ្លួន
    ក្នុងសវនាការកាលពីថ្ងៃទី២៦ ខែមេសា លោក នួន ជា បានថ្លែងថាចាប់ពីឆ្នាំ១៩៧៥វៀតណាមបានឈ្លានពានប្រទេសកម្ពុជាជាបន្តបន្ទាប់ទាំងដែនទឹកនិងគោក។ លោករៀបរាប់ថាកាលពីដើមខែឧសភា១៩៧៥ កងទ័ពវៀតណាមបានឈ្លានពានតាមបរិវេណឆ្នេរសមុទ្រតាមខេត្តកំពតនិងនៅថ្ងៃទី៨ខែឧសភា កងទ័ពវៀតណាមឈ្លានពានចូលដីខ្មែរនៅជាប់ព្រំដែនខេត្តតៃនីងនៃប្រទេសវៀតណាម។ លោក នួន ជា បន្តថាកងទ័ពវៀតណាមថែមទាំងបានឈ្លានពានកោះពូលាវ៉ៃរហូតដល់កងទ័ពវៀតណាមបានរឹបយកមូលដ្ឋានខ្មែរនៅកោះពូលាវ៉ៃ តែលោកថាក្រោយមកវៀតណាមសុខចិត្តប្រគល់កោះនោះមកឲ្យកម្ពុជាវិញ។
    អតីតបងធំទី២នៃរបបខ្មែរក្រហមរូបនេះឲ្យដឹងទៀតថាវៀតណាមបានបញ្ជូនខ្មែរដែលរស់នៅវៀតណាមតាំងពីឆ្នាំ១៩៥៤មកកម្ពុជាវិញ ដែលលោកថាពេលនោះវៀតណាមមានផែនការផ្តួលរំលំកម្ពុជាប្រជាធិបតេយ្យ។ លោកបញ្ជាក់ថាក្នុងខែឧសភា ឆ្នាំ១៩៧៦មានការប្រជុំមួយរវាងខ្មែរនិងវៀតណាមហើយថាខាងវៀតណាមមិនព្រមទទួលស្គាល់ខ្សែព្រំដែនប៊្រីវីយ៉េរបស់បារាំងនោះទេ។
    លោក នួន ជា បញ្ជាក់ថាវៀតណាមបានព្យាយាមឈ្លានពាននិងគម្រោងធ្វើរដ្ឋប្រហារកម្ពុជាប្រជាធិបតេយ្យជាបន្តបន្ទាប់ តាមរយៈការបញ្ជូនកងទ័ពឈ្លានពានចូលកម្ពុជាតាមខេត្តដែលជាប់វៀតណាម។ លោកថាកម្ពុជាប្រកាសកាត់ទូតជាមួយវៀតណាមដោយសារនយោបាយឈ្លានពានវាតទីកម្ពុជារបស់វៀតណាម
    អ្នកជំនាញលោក អាឡិច ហ៊ិនតុន (Alex Hinton) ដែលជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “ហេតុអ្វីគេសម្លាប់មនុស្ស” បោះពុម្ភក្នុងឆ្នាំ២០០៤ដែលសៀវភៅនោះនិយាយអំពីការសម្លាប់មនុស្សនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យធ្លាប់បានប្រាប់អង្គជំនុំជម្រះថាខ្មែរក្រហមបញ្ជូនជនជាតិវៀតណាមប្រមាណ២សែន៥ម៉ឺននាក់ចេញពីប្រទេសកម្ពុជា ហើយរួមនឹងការសម្លាប់ផងដែរនោះ។ លោកបន្តថាការបញ្ជូននេះដោយសារកត្ដាប្រវត្ដិសាស្ដ្ររវាងប្រទេសកម្ពុជានិងវៀតណាម ដែលធ្វើឲ្យប្រជាជនខ្មែរមានការខឹងសម្បារនិងមិនចូលចិត្តជនជាតិវៀតណាម។
    លោក ហ៊ិនតុន ឲ្យដឹងទៀតថាក្នុងប្រវត្ដិសាស្ដ្រកម្ពុជាក្រោយពេលអាណានិគមនិយមបារាំងវៀតណាមបានរំលោភបំពានដែនអធិបតេយ្យភាពនៅលើទឹកដីកម្ពុជាជាបន្ដបន្ទាប់ហើយបានធ្វើបាបជនជាតិខ្មែរជាហូរហែ ដូចជាក្នុងរឿងដាំតែអុងជាដើម។ លោកបញ្ជាក់ថាកត្ដាទាំងនេះហើយនាំឲ្យមានការជំរុញឲ្យខ្មែរក្រហមខឹងសម្បានឹងជនជាតិវៀតណាមទាំងនោះ។
    បើតាមសាក្សីជំនាញមានរឿងរ៉ាវប្រវត្ដិសាស្ដ្រយ៉ាងច្រើនដែលធ្វើឲ្យជនជាតិខ្មែរស្អប់ជនជាតិវៀតណាម ហើយពួកគេតែងហៅវៀតណាមថាជា ”យួន”។ អ្នកជំនាញរូបនេះបន្ថែមថានៅក្នុងសម័យ លន់ នល់ ជនជាតិវៀតណាមចំនួនប្រហែល ៤សែននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា៕

    ឌុច ថារៀត​ណាម​មាន​បំណង​ដាក់​កម្ពុជា​ចូល​ក្នុង​សហព័ន្ធ​ឥណ្ឌូចិន

    រយៈពេល ៤​ថ្ងៃ​ជាប់ៗ​គ្នា​នេះ ទាំង​មន្ត្រី​ប៉ូលិស​មក​ពី​ក្រសួង​មហាផ្ទៃ ទាំង​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប ព្រម​ទាំង​ប៉ូលិស​នៃ​អធិការដ្ឋាន​ស្រុក​អង្គរជុំ បាន​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​ភូមិ​នគរភាស២ និង​ភូមិ​ទន្លេស ដែល​ជា​កន្លែង​រស់​នៅ​របស់​ប្រពន្ធ និង​ម្ដាយ​នៃ​ជនសង្ស័យ ក្នុង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ ប៉ុន្តែ បើ​ទោះ​បី​ជា​មាន​ការ​ចុះ​ទៅ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​ដូច​នេះ​ក្តី ក៏​មន្ត្រី​ប៉ូលិស​ទាំង​អស់​នៅ​មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​ពី​លទ្ធផល​នៃ​ការ​ ស៊ើប​អង្កេត​យ៉ាង​ណា ឬ​ក៏​បង្ហាញ​ពី​តម្រុយ​របស់​ឃាតក ព្រម​ទាំង​បក្សពួក​ដែល​អាច​ជាប់​ពាក់ព័ន្ធ​នៅ​ឡើយ​ទេ។
    មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អង្គរជុំ អះអាង​ថា បុរស​ដែល​ជា​ជនសង្ស័យ​ក្នុង​ការ​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​បញ្ហា​សង្គម​ដ៏​មាន​ប្រជាប្រិយ​នោះ គឺ​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​របស់​លោក ឈ្មោះ អឿត អាង ពិត​ប្រាកដ មិន​មែន​ឈ្មោះ ជួប សម្លាប់ ហើយ​ក៏​មិន​មែន​ជា​អ្នក​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ទេ។
    អធិការ​នគរបាល​ស្រុក​អង្គរជុំ គឺ​លោក ម៉ាន់ សុខាត់។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​កក្កដា ថា តាម​ការ​ស្រាវជ្រាវ​គឺ​បុរស​ឈ្មោះ អឿត អាង ក្រោយ​ពី​សឹក​ពី​បួស ក្នុង​វត្ត​ពើងតាន់ បាន​ចូល​បម្រើ​ការ​ជា​មន្ត្រី​អង្គការ​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍ ប្រចាំ​នៅ​ស្រុក​អង្គរជុំ តាំងតែ​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
    ​ប៉ូលិស​បាន​រក​ឃើញ​ថា បុរស​ឈ្មោះ អឿត អាង បាន​ចេញ​ពី​ផ្ទះ​ក្នុង​ភូមិ​នគរភាស២ ឃុំ​នគរភាស ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ ប្រហែល​ជា​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៦ តាម​រថយន្តឈ្នួល ១​គ្រឿង។
    ទោះ​ជា​យ៉ាង​ណា លោក​អធិការ​នគរបាល​ដដែល​បញ្ជាក់​ថា លោក​មិន​បាន​ដឹង​ជនសង្ស័យ​នោះ ធ្វើ​ដំណើរ​ទៅ​ជាមួយ​អ្នក​ណា ឬ​ក៏​ទៅ​ស្នាក់នៅ​ភ្នំពេញ ម្ដុំ​ណា​ទេ៖ «ពេល​ដែល​គាត់​ទៅ​ហ្នឹង​គាត់​ប្រាប់​តែ​ប្រពន្ធ​របស់​គាត់​ហើយ គាត់​ឡើង​ឡាន​ឈ្នួល​ទៅ​តែម្នាក់​ឯង»
    ទាំង​មន្ត្រី​ប៉ូលិស​មក​ពី​ក្រសួង​មហាផ្ទៃ និង​មន្ត្រី​ប៉ូលិស​ផ្នែក​សន្តិសុខ​ផ្ទៃក្នុង​របស់​ស្នងការ​នគរបាល​ខេត្ត​ សៀមរាប បាន​ចុះ​ស៊ើប​អង្កេត​ជា​បន្តបន្ទាប់​ដល់​កន្លែង​ដែល​គ្រួសារ​របស់​ជនសង្ស័យ​ រស់​នៅ បន្ទាប់ពី​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​សង្ស័យ​ថា បាន​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ជា​អ្នក​វិភាគ​បញ្ហា​សង្គម​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា មក។
    ទោះ​ជា​យ៉ាង​ណា ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប ទទួល​បន្ទុក​ការងារ​សន្តិសុខ​ផ្ទៃក្នុង​លោក ហួត សុធី មាន​ប្រសាសន៍​ថា ការ​ដែល​ក្រុម​លោក​ចុះ​ស៊ើប​អង្កេត​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា នោះ មិន​មាន​លទ្ធផល​អ្វី​ទេ។ លោក​ស្នងការ​រង​ដដែល​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ កម្លាំង​របស់​លោក​មិន​ទាន់​ហ៊ាន​ធ្វើ​សកម្មភាព​ស្រាវជ្រាវ​បន្ត​ជុំវិញ​ករណី ​ជនសង្ស័យ​ក្នុង​ការ​បាញ់​សម្លាប់ លោក កែម ឡី យ៉ាង​ណា​ទៀត​ឡើយ គឺ​នៅ​រង់ចាំ​ការ​ឆ្លង​យោបល់​ពី​ថ្នាក់​លើ៖ «ខាង​ប៉ូលិស​មក​ពី​ក្រសួង​ មហាផ្ទៃ គេ​អ្នក​ស្រាវជ្រាវ។ ខាង​គេ​កំពុងតែ​ចុះ​ស៊ើបអង្កេត ប៉ុន្តែ​គេ​មិន​ទាន់​បាន​ប្រាប់​អ្វី​មក​យើង​ផង»
    អតីត​នាយក​ប្រតិបត្តិ​របស់​អង្គការ​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍​ប្រចាំ​ខេត្ត​សៀមរាប លោក មី រដ្ឋា ឱ្យ​ដឹង​ថា លោក​បាន​លា​ឈប់​ពី​អង្គការ​នេះ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦។ អង្គការ​នេះ​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ភូមិ​ចិនដាំស្ពៃ សង្កាត់​ស្លាកែត ក្រុង​បាត់ដំបង។
    ​លោក មី រដ្ឋា បញ្ជាក់​ថា កាល​ពី​លោក​នៅ​ជា​នាយក​ប្រតិបត្តិ​របស់​អង្គការ​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍ សាខា​ខេត្ត​សៀមរាប គឺ​អង្គការ​នេះ​មាន​លើក​ស្លាក​យីហោ ប៉ុន្តែ​ចាប់​តាំង​ពី​លោក​លាឈប់​មក គឺ​មិន​មាន​កន្លែង​ទីស្នាក់ការ​ទេ នៅ​ខេត្ត​សៀមរាប។
    បុរស​ដដែល​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​បុរស​ឈ្មោះ អឿត អាង ដែល​គេ​សង្ស័យ​ថា ជា​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ គឺ​អគ្គនាយក​អង្គការ​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍ ឈ្មោះ ទេព ពេជ្រ ជា​អ្នក​តែងតាំង​ឱ្យ​ចូល​បម្រើ​ការ​នៅ​ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ហើយ​រូប​លោក​មិន​ដែល​បាន​ជួប​មុខ​ជន​នោះ​ទេ៖ «អឿត អាង ហ្នឹង កាល​ពី​ខ្ញុំ​នៅ​កាន់​ការងារ​ក្នុង​ខេត្ត​សៀមរាប គឺ​គាត់​ហើយ​និង​ខ្ញុំ​មិន​ដែល​ចេញចូល ហើយ​ក៏​មិន​ដែល​មាន​ទំនាក់ទំនង​ទេ គាត់​ចូល​ធ្វើ​ការ​តាមរយៈ​អគ្គនាយក គឺ​ខ្ញុំ​អត់​ដឹង​រឿង»
    ប្រភព​ព័ត៌មាន​ចុង​ក្រោយ​ពី​បុរស​ឈ្មោះ អ៊ុំ អឿង ដែល​ជា​នាយក​ប្រតិបត្តិ​អង្គការ​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍ ប្រចាំ​សាខា​ខេត្ត​សៀមរាប ជំនួស​លោក មី រដ្ឋា នោះ ឱ្យ​ដឹង​ថា ឈ្មោះ អឿត អាង ដែល​ជា​ជនសង្ស័យ​ក្នុង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ធ្លាប់​ទូរស័ព្ទ​មក​គាត់​កាល​ពី ៦​ថ្ងៃ​មុន មុន​ពេល​កើតហេតុ ដោយ​ប្រាប់​ថា រូបគេ​បាន​ការងារ​ថ្មី​នៅ​ទីក្រុង​ភ្នំពេញ​ហើយ គឺ​ធ្វើជា​ទាហាន ដោយ​បាន​ប្រាក់​ខែ ៣០០​ដុល្លារ ក្នុង​១​ខែ។
    ទោះ​ជា​យ៉ាង​ណា លោក អ៊ុំ អឿង មិន​បាន​ដឹង​ទេ​ថា​តើ អឿត អាង ធ្វើ​ជា​ទាហាន​នៅ​អង្គភាព​ណា ហើយ​តើ​អ្នក​ណា​ជា​អ្នក​ណែនាំ​ការងារ​នោះ​ឡើយ ពីព្រោះ​កំពុង​តែ​សន្ទនា គឺ​ប្រព័ន្ធ​ទូរស័ព្ទ​បាន​ផ្ដាច់ការ​ទាក់ទង។
    បើ​ទោះ​បី​ជា មជ្ឈដ្ឋាន​ជា​ច្រើន​នៅ​មាន​ការ​ស្រពិចស្រពិល​ទៅ​លើ​ជនសង្ស័យ​ក្នុង​ការ​ បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ក៏ដោយ ក៏​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា តុលាការ​ក្រុង​ភ្នំពេញ បាន​ចោទ​ប្រកាន់​ជន​នោះ ចំនួន ២​ចំណុច គឺ​ទី​១ គឺ​ពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន និង​កាន់​អាវុធ​ខុសច្បាប់ ហើយ​នឹង​ត្រូវ​ជាប់​ទោស​អស់​មួយ​ជីវិត ប្រសិនបើ​តុលាការ​រក​ឃើញ​ថា ជន​នោះ​មាន​កំហុស។
    ចាប់​តាំង​តែ​ពី​ថ្ងៃ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី រហូត​មក​ដល់​ពេល​នេះ អង្គការ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល​យល់​ថា អត្តសញ្ញាណ​របស់​ជន​សង្ស័យ​នៅ​តែ​ច្របូកច្របល់​នៅ​ឡើយ ដោយ​ជន​នោះ​​នៅ​តែ​អះអាង​ថា ខ្លួន​ឈ្មោះ ជួប សម្លាប់ ចំណែក​សាក្សី​ជា​ច្រើន​នៅ​ភូមិ​នគរភាស ភូមិ​ទន្លេស ស្រុក​អង្គរជុំ ស្គាល់​ថា ជន​នោះ​ឈ្មោះ អឿត អាង យ៉ាង​ច្បាស់​លាស់​ហើយ​នោះ។
    មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ ជនសង្ស័យ​នៅ​តែ​អះអាង​ថា ខ្លួន​ឈ្មោះ ជួប សម្លាប់ ហើយ​លោក​មិន​ជឿ​ថា សមត្ថកិច្ច​រដ្ឋាភិបាល​អសមត្ថភាព​រហូត​ដល់​រក​អត្តសញ្ញាណ​របស់​ជនសង្ស័យ​ពិត ​ប្រាកដ​មិន​ឃើញ​នោះ​ទេ៖ «ឃើញ​ថា មាន​ភាព​ខុស​គ្នា​រវាង​ការ​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ គឺ​មាន​ការ​លាត​ត្រដាង​ភ្លាមៗ ប៉ុន្តែ​ករណី​សម្លាប់​លោក កែម ឡី បើ​ទោះ​បី​ជា​ជនសង្ស័យ ត្រូវ​បាន​ចាប់​ខ្លួន ក៏​មិន​ទាន់​មាន​ការ​លាតត្រដាង​ណា​មួយ​នៅ​ឡើយ»
    ទាំង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ព្រមទាំង​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​រក​ឃាតក​ពិត​ប្រាកដ​ដែល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់៕

    ប៉ូលិស៖ ជន​ជាប់​ចោទ​សម្លាប់​លោក កែម ឡី ជិះ​រថយន្ត​ឈ្នួល​ទៅ​​ភ្នំពេញ​អាច​​នៅ​ថ្ងៃ​ទី​១ កក្កដា

    រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ថ្ងៃ​ទី​១៦​ខែកក្កដា  សព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​តម្កល់​រយៈពេល​៦​ថ្ងៃ​ហើយ តែ​ទឹកភ្នែក​របស់​ភរិយា កូន​ៗ​និង​សាច់ញាតិ មិត្តភក្តិ ព្រមទាំង​មហាជន​ដែល​បាន​ទៅ​ដល់​កន្លែង​តម្កល់សព​ក្នុង​បរិវេណ​វត្ត​ចាស់ ក្នុង​ខណ្ឌ​ជ្រោយចង្វា នៅ​តែ​បន្ត​ហូរ ។
    ភរិយា​របស់​សព​បាន​រៀបរាប់​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ប្រើ​ឈ្មោះ​លោក​បណ្ឌិត កែម ឡី ថា ៖ «​ឱ​!​កូន​សម្លាញ់​ម៉ែ សូម​កូន​គេង​ឱ្យ​បាន​ស្ងប់​នៅ​ក្នុង​ផ្ទៃ​ម៉ែ​ចុះ​ណា​កូន បើ​ទោះជា​ពេល​នេះ ឪពុក​របស់​កូន​បាន​ឃ្លាតឆ្ងាយ​សែន​ឆ្ងាយ​ក៏​ដោយ ម៉ែ​ត្រូវ​តែ​តស៊ូ​ដើម្បី​កូន ។ កូន​អើយ​ប៉ុន្មាន​ថ្ងៃ​ទៀត​យើង​លែង​បាន​មើល ភ័​ក្រ​ប្រកបដោយ​គុណធម៌​របស់​ឪពុក​កូន​ទៀត​ហើយ ស្តាយ​ណាស់​!» ។
    ភរិយា​របស់​សព​លោក កែម ឡី បាន​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ស និង​ពេល​ខ្លះ​ខ្មៅ​សម្រាប់​ជា​ការ​កាន់ទុក្ខ​ដល់​វី​រៈ​ស្វាមី​របស់​ អ្នកស្រី និង​កូន​ចំនូ​ន​៥​នាក់ គិត​ទាំង​ក្នុង​ពោះ​ម្នាក់​ផង ពិតជា​ទប់​ការ​រំជួលចិត្ត​មិន​បាន​ឡើយ កាលបើ​កេរ្តិ៍ឈ្មោះ​ដែល​ទទួល​ក្រោយ​ពេល​ស្លាប់ មាន​ទំហំ​ធំធេង​បែប​នេះ ។ កូនប្រុស​ៗ​របស់​អ្នកស្រី​បាន​កោស​ក់​បួស​សម្រាប់​បញ្ជាក់​នូវ​សេចក្តី​ ស្រឡាញ់​ដល់​ឪពុក ដែល​ត្រូវ​ឃាតករ​កំណាច​បាញ់​សម្លាប់​កណ្តាល​រាជធានី​ទាំង​ថ្ងៃ មិន​មាន​ក្តី​មេត្តា​សោះ ។ ក្រុម​ជន​បាតដៃ​ប្រឡាក់​ឈាម​គង់តែ​ឈាម​ស្រែក​ស្បែក​ហៅ​មិន​ខាន ។
    នៅ​កន្លែង​តម្កល់សព​គេ​បានឃើញ​មហាជន​ទាំងស្រី​ទាំងប្រុស បាន​បន្ត​ចូល​ទៅ​ក្បែរ​សព​ដែល​ក្នុង​ដៃ​មាន​កាន់​ធូប ទៀន និង​កម្រងផ្កា​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម​ឡី ដែល​អ្នកចូលរួម​បាន​ហៅ​ថា ជា​ការ​សម្លាប់​ដ៏​សាហាវព្រៃផ្សៃ​បំផុត និង​ទទូច​ដល់​អាជ្ញា ធរមាន​សមត្ថកិច្ច​ត្រូវ​តែ​ចាត់វិធានការ​នាំ​ខ្លួន​ជន​ដៃដល់​និង​អ្នកបញ្ជា​ ពីក្រោយ ឬ​បក្សពួក​ឃាតករ​ទាំងនោះ​ជា​បន្ទាន់ ឱ្យ​តុលាការ​កាត់ទោស​ឱ្យ​សម​នឹង​អំពើ​ឃោរឃៅ​នេះ ដើម្បី​រំលត់​កំហឹង​ខ្មែរ​គ្រប់​រូប ដែល​កំពុង​ឆេះ​ងុំ​នា​ពេល​នេះ ។
    ចាប់តាំងពី​ថ្ងៃ​តម្កល់សព​លោក​បណ្ឌិត កែម ឡី អ្នក​ស្រឡាញ់​រូប​លោក​និង​ស្អប់ខ្ពើម​អំពើ​ឃោរឃៅ ដែល​ស្រឡាញ់​យុត្តិធម៌​សង្គម​បាន​បន្ត​ចូលរួម​ទាំង​ថវិកា និង​សម្ភារ គ្រឿង​ឧបភោគបរិភោគ ។ គណៈបក្ស​សង្គ្រោះ​ជាតិ​ខេត្តកណ្តាល បាន​នាំមុខ​ការ​ចូល​បច្ច័យ​បុណ្យសព លោក​បណ្ឌិត កែម ឡី ចំនួន​២១.៣០៨.១០០ រៀល ។ នេះ​ជា​តួលេខ​បណ្តោះអាសន្ន​ដែល​នៅ​មាន​បណ្តា​ស្រុក​ផ្សេង​ៗ​ទៀត​មិន​ទាន់​មក ​ដល់​ហើយ​ត្រូវ​បាន​គេ​ផ្សាយ​លើ​បណ្តាញ​សង្គម ។
    លោក កែម រិ​ទ្ធី​សិទ្ធិ ប្អូនប្រុស​របស់​សព​លោក​បណ្ឌិត កែម ឡី បាន​និយាយ​ប្រាប់​អ្នកកាសែត​នៅ​ថ្ងៃ​ទី​១៥ កក្កដា ថា មិន​មាន​មឈូស​ទឹកកក​សម្រាប់​តម្កល់សព​របស់​បងប្រុស​លោក​ដូច​ការ​លើក​ឡើង​ របស់​គេ​ចេះ​និយាយ​នោះ​ទេ គឺ​មាន​តែ​កៅអី​ផ្តេក​ដែល​ប្រើ​ដោយ​ចរន្តអគ្គិសនី​ដើម្បី​ដាក់​ក្នុង​មឈូស​ សម្រាប់​ឲ្យ​ត្រជាក់​ដល់​សព​ប៉ុណ្ណោះ ។
    ប្អូនប្រុស​របស់​សព​បាន​លើក​ឡើង​ថា កៅអី​ផ្តេក​សម្រាប់​ដាក់​ឲ្យ​ត្រជាក់​ដល់​សព​នោះ មិនមែន​ជាម​ឈូស​ទឹកកក​ទេ ។ កៅអី​ផ្តេក​នោះ​មិន​មាន​គម្រប​បិទ​ទេ នៅ​ពេល​ដាក់​សព​លើ​កៅអី​នេះ លើកដាក់​ក្នុង​មឈូស សព​នឹង​ត្រូវ​បាន​ដាក់​តម្កល់​នៅ​លើ​កៅអី​នេះ ទាំង​កៅអី និង​សព​ត្រូវ​បាន​ដាក់​ចូល​ក្នុង​មឈូស​តែ​ម្តង ។
    ជុំវិញ​ការ​ចាត់ចែង​រក្សា​ទុក​សព ដើម្បី​តម្កល់​ឱ្យ​បាន​យូរ ត្រូវ​បាន​គេ​ដឹង​ថា ទោះបី​យ៉ាងណា​ត្រូវ​បាន​មហាជន​លើក​ឡើង​ខុស​គ្នា​នៅឡើយ​ដែល​ខ្លះ​ថា ចង់​រក្សា​ទុក​សព​សម្រាប់​គោរព​បូជា តែ​ក្រុម​គ្រួសារ​សព មាន​បំណង​ដង្ហែ​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក​បណ្ឌិត កែម ឡី ក្នុង​ខេត្តតាកែវ ។
    យោង​តាម​ក្រុម​គ្រួសារ​និង​សាច់ញាតិ​សព​បាន​និយាយ​ថា សព​នឹង​ត្រូវ​ដង្ហែ​ទៅ​កាន់​ខេត្តតាកែវ នៅ​ថ្ងៃអាទិត្យ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​ក្បួន​ដង្ហែ​សព​គ្រោង​ចាក​ចេញពី​វត្ត​ចាស់ នៅ​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក តាម​ក្បួន​រថយន្ត​និង​ថ្មើរជើង  ដោយ​ហែ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស​ឆ្ពោះទៅ​កាន់​ផ្លូវ​សហព័ន្ធ​រុ​ស្សី ។ ពេល​ទៅ​ដល់​រង្វង់​មូល​ចោម​ចៅ​នឹង​ឆ្ពោះទៅ​កាន់​ខេត្តតាកែវ តាម​ផ្លូវជាតិ​លេខ​៣ រហូត​ដល់​អង្គតាសោម ទើប​រំកិល​ឆ្ពោះទៅ​ឃុំ​លាយ​បួរ​ជាទី​តម្កល់សព​លោក​បណ្ឌិត​នៅ​ទីនោះ​ដែល​ជា​ ផ្ទះ​របស់​លោក ។
    គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ សព​លោក​បណ្ឌិត កែម ឡី មាន​រយៈពេល​មួ​យស​ប្តា​ហ៍ ។ នៅ​កន្លែង​តម្កល់សព​ត្រូវ​បាន​គេ​មើលឃើញ​ថា មានការ​រៀបចំ​យ៉ាង​ល្អ​ដាក់​ដោយ​កម្រងផ្កា និង​ផ្កា​ជា​ច្រើន​នៅ​លើ​សព​ដែល​មាន​គ្រប​ដោយ​ទង់ជាតិ​កម្ពុជា ។ សព​មាន​សភាព​ហើម​បន្តិច តែ​មិនសូវ​ប្រែប្រួល​ខ្លាំង​នោះ​ទេ ។ នៅ​កន្លែង​តម្កល់សព​គេ​បានឃើញ​មន្ត្រី​រដ្ឋាភិបាល គណបក្ស​នយោបាយ អ្នកការទូត សង្គម​ស៊ី​វិល និង​មហាជន​បាន​ចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជា​ហូរហែ ទាំង​ព្រឹក​និង​ល្ងាច​មិន​ដាច់ ។
    • និមន្ត​ព្រះសង្ឃ​ចំនួន​៥០០​អង្គ រាប់បាត្រ ឧទ្ទិស​កុសល ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី
    ថ្ងៃ​បុណ្យ​គម្រប់​៧​ថ្ងៃ នៅ​ក្នុង​ពិធីបុណ្យ​គម្រប់​៧​ថ្ងៃ​របស់​សព​លោក​បណ្ឌិត កែម ឡី នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា​នេះ គណៈកម្មការ​បុណ្យ និង​ក្រុម​គ្រួសារ​នៃ​សព​បាន​និមន្ត​ព្រះសង្ឃ​មក​ពី​បណ្តា​វត្ត​នានា​ចំនួន​ ៥០០​អង្គ ដើម្បី​រាប់បាត្រ​ឧ​ទ្ធិ​ស​កុសល​ជូន​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត កែម ឡី ដែល​ជា​វីវ​ជន​ក្នុង​បេះដូង​ខ្មែរ ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា កន្លង​មក ។
    នៅ​ព្រឹក​នោះ​ដែរ នៅ​ក្នុង​បរិវេណ​នៃ​ពិធី​បុណ្យសព គេ​សង្កេត​ឃើញ​ពោរពេញ​ទៅ​ដោយ​កម្រងផ្កា​កាន់ទុក្ខ និង​មានការ​ដាក់​តាំងពី​សារ​រំលែក​ទុក្ខ​របស់​ម​ជ្ឍ​ម​ណ្ឌ​សិទ្ធិ​មនុស្ស​ កម្ពុជា (​ប​.​ស​.​ម​.​ក​) និង​ជីវប្រវត្តិ​របស់​លោក​បណ្ឌិត កែម ឡី ។
    តាម​ការ​ព្យាករណ៍​របស់​គណៈ​ក​ម្មា​ការ បុណ្យ​ថា នៅ​ថ្ងៃ​ទី​១៦ កក្កដា ដែល​ជា​ថ្ងៃ​គម្រប់​៧​ថ្ងៃ និង​ថ្ងៃ​ទី​១៧ កក្កដា ដែល​ជា​ថ្ងៃ​ដង្ហែ​សព អាច​មាន​មហាជន ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ពី​គ្រប់​ទិស​ទី​បាន​ចូលរួម យ៉ាងច្រើន​កុះករ​ជាក់​ជា​មិន​ខាន​ឡើយ ។
    • ងាក​ទៅ​លំនៅ​ឋាន​ក្នុងភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំ​ង​កក់ កំពុង​មមាញឹក​រៀបចំ​ការ​ទទួល​សព​ដែល​ហែ​ទៅ​បញ្ចុះ​នៅ​ថ្ងៃ​១៧ កក្កដា
    រហូត​មក​ដល់​ថ្ងែ​ទី ១៥ កក្កដា លំនៅ​ដ្ឋា​ន​របស់​លោក​បណ្ឌិត កែម ឡី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ កំពុង​តែ​មានការ​រៀបចំ​បោសសំអាត​ផ្ទះ និង​ចាក់​ដី​ក្នុង​បរិវេណ​ផ្ទះ​យ៉ាង​មមាញឹក ។
    លោក ភោគ សំបូរ ដែល​ត្រូវជា​បងជីដូនមួយ​របស់​លោក​បណ្ឌិត កែម ឡី ដែល​លោក​ជា​អ្នក​ជួយ​ចាត់ចែង​ក្នុង​ការ​រៀបចំ​ទទួល​សព បាន​ប្រាប់​កោះសន្តិភាព​អោយ​ដឹង​ថា នៅ​ថ្ងែ​នេះ​យើង​កំពុង​មមាញឹក​ក្នុង​ការ​រៀបចំផ្ទះ​អោយ​ស្អាត និង​ចាក់​ដី​បំពេញ​ឈូស​ឆាយ​ទីធ្លា​នៅ​ក្នុង​បរិវេណ​ផ្ទះ​ទាំងអស់​អោយ​ស្អាត ដើម្បី​ធ្វើ​រោង​ទទួលភ្ញៀវ​ដែល​បាន​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត យក​មក​បញ្ចុះ​នៅ​ទី​នេះ​។
    លោក ភោគ សំបូរ បាន​បន្ត​ទៀត​ថា ដោយសារ​បរិវេណ​ផ្ទះ​មាន​ទំហំ​ធំ​ទូលាយ​ដែល​យើង​អាច​សង់រោង​ទទួលភ្ញៀវ​បាន​ ច្រើន ហើយ​ដី​ដែល​មាន​ជង្ហុក​ទាំងអស់ យើង​ត្រូវ​ចាក់​ដី​បំពេញ​អស់​ដី​ចំនួន​១០០​ឡាន​ហើយ ចាក់​ដីខ្សាច់​លាយ​គ្រូ​ស​ពីលើ​ប្រហែល​១០០​ឡាន​ទៀត ព្រោះ​ដី​ក្នុង​បរិវេណ​ផ្ទះ មាន​ទំហំ​ជិត​មួយ​ហិ​កតា ។
    ចំពោះ​ការ​ជួសជុល និង​កែ​លំអរ​នៅ​ក្នុង​បរិវេណ​ផ្ទះ​លោក​បណ្ឌិត កែម ឡី នេះ លោក​ប្រាប់​ថា យើង​និង​សំរុក​អោយ​ហើយ​រួចរាល់​នៅ​ល្ងាច​ថ្ងែ​ទី ១៦ កក្កដា ។
    លោក ភោគ សំបូរ បាន​បញ្ជាក់​ថា​ចំពោះ​ទីតាំង​ដែល​ត្រូវ​បញ្ចុះសព​លោក​បណ្ឌិត កែម ឡី នោះ លោក​អត់​ទាន់​ដឹង​ទេ ព្រោះ​ទីតាំង​បញ្ចុះ​ត្រូវ​តែ​រក​គ្រូ​មើល​ច្បាស់លាស់​ណាស់ ។
    • ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ធានា​ជួយ​ចំពោះ​ការ​ខ្វះខាត​របស់​គ្រួសារ​លោក​បណ្ឌិត កែម ឡី
    ព្រះ​អង្គ​ម្ចាស់ ស៊ី​សុវត្ថិ ធ​ម្មិ​កោ ដែល​តំណាង​ឲ្យ​ព្រះ​វររាជ​មាតា​ជាតិខ្មែរ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ បាន​យាង​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិតកែម ឡី នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា និង​មាន​បន្ទូល​ថា សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ​ធានា​ជួយ​ចំពោះ​ការ​ខ្វះខាត​របស់​គ្រួសារ​ លោក​បណ្ឌិត កែម ឡី ។
    ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន ព្រះ​អង្គ​ម្ចាស់ ស៊ី​សុវត្ថិ ធ​ម្មិ​កោ មាន​បន្ទូល​ថា ព្រះ​វររាជ​មាតា​ជាតិខ្មែរ សម្តេច​យាយ បាន​ធានា​ចំពោះ​ការ​ខ្វះខាត​របស់​គ្រួសារ​លោក​បណ្ឌិត កែម ឡី ជា​ដរាប ។ ខ្ញុំ​គ្រាន់តែ​បញ្ជាក់​ជូន​ដល់​គ្រួសារ​លោក​បណ្ឌិត​ថា ព្រះ​វររាជ​មាតា សម្រេច​ព្រះរាជ​ហឫទ័យ​នឹង​ជួយ​គ្រួសារ​សព​លោក​បណ្ឌិត ។ ទោះជា​យ៉ាងណា ព្រះ​អង្គ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​ស្លាប់​របស់​លោក​បណ្ឌិត​នោះ ​ទេ ។
    បើ​តាម​ព្រះ​អង្គ​ម្ចាស់ ធ​ម្មិ​កោ មាន​បន្ទូល​ថា​«​ព្រះ​វររាជ​មាតា​តាម​រយៈ​ទូរស័ព្ទ​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន លោក​មានការ​សោកស្តាយ​ចំពោះ​ការ​បាត់​បង់ជីវិត​លោក​បណ្ឌិត កែម ឡី ។ លោក​បាន​ផ្តាំ​តាម​ខ្ញុំ​ថា លោក​នឹង​ត្រៀម​ជួយ​គ្រួសារ​លោក​បណ្ឌិត កែម ឡី ជា​ដរាប​» ។
    ព្រះ​អង្គ​ម្ចាស់ ធ​ម្មិ​កោ បាន​បដិសេធ​ការ​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​ស្លាប់​របស់់​លោក​បណ្ឌិត កែម ឡី ដោយ​ព្រះ​អង្គ​មាន​បន្ទូល​ថា នៅ​ពេល​នេះ​កំពុង​ធ្វើបុណ្យ ចាំ​ដល់​ពេល​បុណ្យ​ចប់ ព្រះ​អង្គ​នឹង​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿង​ហ្នឹង ៕

    សព​បណ្ឌិត កែម ឡី នឹង​ដង្ហែ​ទៅ​បញ្ចុះ​នៅ​ភូមិកំណើត

    ដកស្រង់ពីការអត្ថាធិប្បាយរបស់ខ្ញំុ ចុះផ្សាយក្នុងកាសែត "ខេមបូឌា ដេលី" ចេញថ្ងៃនេះ ៖
    "គណបក្សប្រជាជនកម្ពុជា ចាំមើលប្រតិកម្មពីមហាជន ថា តើនរណាខ្លះអាចជឿរឿងគួរឲ្យអស់សំណើច ដែលថាលោក កឹម សុខា ជាអ្នកបញ្ជាឲ្យសម្លាប់លោក កែម ឡី ដែលពួកគេបានប្រឌិត ក្នុងគោលបំណងចង់បង្វែរអារម្មណ៍មហាជន ពីហេតុការណ៍និងភស្តុតាងពិតប្រាកដ ក្នុងរឿងសម្លាប់លោក កែម ឡី នេះ។ ពួកគេមិនត្រឹមតែបាញ់សម្លាប់ទេ តែពួកគេថែមទាំងប្រមាថវិញ្ញាណក្ខន្ធជនរងគ្រោះថែមទៀត។

    តែផ្ទុយពីអ្វីដែលពួកគេបានគិត ល្បិចកលនេះនឹងឡងមកពួកគេវិញ ដោយបង្ហាញពីបំណងពិតរបស់ពួកគេ ដែលចង់បំភ័ន្តភ្នែកមហាជន ហើយល្បិចកលនេះនឹងបង្ហាញពីការទទួលខុសត្រូវរបស់ពួកគេ ក្នុងឃាតកម្មលោក កែម ឡី។ ពួកគេគួរតែដកមេរៀនពីល្បិចកលដូចគ្នាអញ្ចឹងដែរ ដែលពួកគេបានប្រើនៅពេលដែលពួកគេចោទប្រកាន់ថារូបខ្ញុំ សម រង្សុី ជាអ្នករៀបចំការវាយប្រហារដោយគ្រាប់បែកដៃ កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧។

    ថ្មីៗនេះ ក្នុងឋានៈជាពលរដ្ឋឯករាជ្យមួយរូប លោក កែម ឡី បានជួយគណបក្សសង្គ្រោះជាតិ យ៉ាងសកម្ម ក្នុងការរៀបចំកម្មវិធីនយោបាយរបស់គណបក្ស។ លោក កែម ឡី ជាមិត្តភក្តិស្និតស្នាលរបស់លោក កឹម សុខា។ នរណាដែលនឹកថា លោក កឹម សុខា អាចមានគំនិតចង់សម្លាប់លោក កែម ឡី នោះ គឺជាមនុស្សឆ្កួតលីលាសុទ្ធសាធ។

    គណបក្សប្រជាជនកម្ពុជា ច្បាស់ជាភ័យស្លន់ស្លោ ដោយដឹងថាលោក កែម ឡី នឹងមករួមកម្លាំងជាមួយគណបក្សសង្គ្រោះជាតិ ជាផ្លូវការ នៅពេលជិតបោះឆ្នោតខាងមុខ។ យើងដឹងហើយថា លោក ហ៊ុន សែន តែងតែចាត់វិធានការជាមុន ចំពោះសភាពការណ៍បែបណា ដែលអាចនាំមកនូវគ្រោះថ្នាក់សម្រាប់គាត់។"

    (*) WHO KILLED KEM LEY?

    Extracts from my comments as published in todays’ Cambodia Daily :

    "[The CPP propagandists] are testing the waters to see whether or to what extent anybody would swallow their ridiculous stories [accusing Kem Sokha of being behind the murder of Kem Ley as these stories are] intended to divert people's attention from real facts and evidence. They are actually and cynically adding insult to injury.

    On the contrary, this would backfire on them, showing their real intention to mislead people and their involvement in Kem Ley's murder. They should have learned from the time when they accused me [Sam Rainsy] of organising the March 30, 1997, grenade attack.

    Kem Ley was privately but effectively helping the CNRP draft its political platform. He was particularly close to Kem Sokha. It’s nonsense that the latter might have thought of killing the former. A stronger CNRP with Kem Ley on board on the eve of the next elections would be a real danger for the CPP. We know Hun Sen likes to make preemptive moves."

    នរណាសម្លាប់ កែម ឡី?

    អាស៊ីសេរី៖ គណៈកម្មការអ្នកច្បាប់អន្តរជាតិ (International Commission of Jurists-ICJ) នៅថ្ងៃទី១៣ ខែកក្កដា អំពាវនាវរដ្ឋាភិបាលបើកការស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី ឲ្យឆាប់រហ័ស មិនលម្អៀង និងមានប្រសិទ្ធភាព ដើម្បីស្វែងរកអ្នកដែលពាក់ព័ន្ធយកមកផ្ដន្ទាទោស។

    ទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់អន្តរជាតិនៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ លោក ឃីងស្លី អាប៊ត (Kingsley Abbott) ថ្លែងថា «លោក កែម ឡី ដែលជាអ្នកវិភាគនយោបាយ និងសកម្មជនការពារសិទ្ធិមនុស្សដ៏លេចធ្លោម្នាក់ ត្រូវបានគេធ្វើឃាតខណៈមានការចាប់ខ្លួនសង្គមស៊ីវិល និងអ្នកនយោបាយបក្សប្រឆាំង»។
    លោកបន្តថា «ក្នុងបរិបទនៃប្រវត្តិវប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍របស់កម្ពុជា ដែលត្រូវបានគេចោទប្រកាន់ថាពាក់ព័ន្ធនឹងឃាតកម្មនយោបាយ ហើយបើទោះបីជាជនសង្ស័យត្រូវគេចាប់ដាក់ពន្ធនាគារក៏ដោយ អាជ្ញាធរត្រូវបន្តស៊ើបអង្កេតដោយតម្លាភាព និងវិធីសាស្ត្រត្រឹមត្រូវ រហូតដល់អស់លទ្ធភាព និងសមត្ថភាព»។
    គណៈកម្មការអ្នកច្បាប់អន្តរជាតិ ផ្តល់យោបល់ថា ខណៈកម្ពុជា ខ្វះសមត្ថភាពស៊ើបអង្កេត កម្ពុជា គួរស្វែងរកជំនួយបច្ចេកទេសពីបរទេសដែលមានជំនាញខាងវិភាគវីដេអូកាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធទិន្នន័យទំនាក់ទំនង អង្កេត និងការធ្វើកោសល្យវិច័យរាងកាយលោក កែម ឡី ទីកន្លែងកើតហេតុ និងរថយន្ត ដែលមានសារសំខាន់អាចជួយកំណត់អត្តសញ្ញាណ និងសកម្មភាពរបស់ឧក្រិដ្ឋជន និងដើម្បីដឹងថា តើគេប្រព្រឹត្តតែម្នាក់ឯង ឬផ្សំគំនិតជាមួយអ្នកដទៃ។
    គណៈកម្មការអ្នកច្បាប់អន្តរជាតិ ក៏ស្នើឲ្យអាជ្ញាធរកម្ពុជា ធានាថា រាល់អ្នកស៊ើបអង្កេត និងចៅក្រមស៊ើបអង្កេត ត្រូវតែឯករាជ្យ និងមិនលម្អៀង គ្មានរងឥទ្ធិពលអ្វីទាំងអស់ ហើយមានសេរីភាពពេញលេញក្នុងការស៊ើបអង្កេតដោយគ្មានការគំរាមកំហែង ធ្វើបាប ការបន្ទច់បង្អាក់ ឬការជ្រៀតជ្រែក។
    មួយទៀតនោះ ដំណើរស៊ើបអង្កេត និងលទ្ធផល ត្រូវតែបង្ហាញដោយតម្លាភាព និងបើកទូលាយឲ្យគ្រួសារជនរងគ្រោះ និងសាធារណជនពិនិត្យមើល។
    គណៈកម្មការអ្នកច្បាប់អន្តរជាតិ បន្ថែមថា អាជ្ញាធរត្រូវការពារសិទ្ធិគ្រួសារជនរងគ្រោះ ដោយធានាថាគ្រួសារលោក កែម ឡី ទទួលបានព័ត៌មានទៀងទាត់អំពីដំណើរការនៃការស៊ើបអង្កេត និងទទួលបាននូវរាល់ជំនួយ និងការគាំទ្រ។
    លើសពីនេះ គណៈកម្មការអ្នកច្បាប់អន្តរជាតិ ក៏អំពាវនាវឲ្យអាជ្ញាធរការពារគ្រួសារជនរងគ្រោះ និងជនទាំងឡាយណាពីការគំរាម ឬទណ្ឌកម្ម ពេលសហការចូលរួមដំណើរការស៊ើបអង្កេត៕

    គណៈកម្មការអ្នកច្បាប់អន្តរជាតិស្នើមានការស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត

    © 2016 i-man-khmer. Converted by Mr. Chean
    Powered by Blogger.